បើកមហោស្រពបង្ហាញអាវយាយបា - Hau Giang ឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែកញ្ញា នៅខេត្ត Hau Giang បានប្រព្រឹត្តទៅមហោស្រពបង្ហាញអាវយាយបា (អាវ Ba Ba) - Hau Giang ២០២៣។ 
បើកមហោស្រពបង្ហាញអាវយាយបា - Hau Giang ឆ្នាំ ២០២៣ - ảnh 1ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំមជ្ឈឹមនិងមូលដ្ឋាននៃតំបន់វាលសណ្តរទន្លេ Cuu Long ចូលរួមក្នុងពិធីបើក (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីបើកមានវត្តមានអតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan; អតីតអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh; ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព អគ្គកុងស៊ុលនៃប្រទេសមួយចំនួន។

មហោស្រពបង្ហាញអាវយាយបា - Hau Giang ឆ្នាំ ២០២៣ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (២៩ កញ្ញា - ១ តុលា) នៅទីក្រុង Vi Thanh ខេត្ត Hau Giang។ ចំណុចពិសេសគឺកម្មវិធីសម្តែងសិល្បៈបង្ហាញម៉ូដអាវយាយបា; ការតាំងពិពណ៌រូបថតអំពីអាវយាយបា ពីអតីតកាលដល់បច្ចុប្បន្នកាល ម្ហូបបែបប្រពៃណីភាគខាងត្បូង និងការសម្តែងតន្ត្រីប្រជាប្រិយ Don ca tai tu។ ថ្លែងមតិក្នុងពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang លោកស្រី Ho Thu Anh បានសង្កត់ធ្ងន់ថា៖ “មហោស្រពបង្ហាញអាវយាយបា - Hau Giang ២០២៣ ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅខេត្ត Hau Giang។ នេះនឹងជាចំណុចចាប់ផ្តើមនៃការជួបជុំគ្នា ដើម្បីឲ្យប្រជាជនមានទស្សនៈផ្សេងមួយទៀតអំពីខេត្ត Hau Giang ស្គាល់ដល់ខេត្ត Hau Giang កាន់តែច្រើន ហើយពីទីនោះ តភ្ជាប់ទំនាក់ទំនងជាមួយគ្នា សម្រាប់ការអភិវឌ្ឍវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តនាពេលខាងមុខ”។

បើកមហោស្រពបង្ហាញអាវយាយបា - Hau Giang ឆ្នាំ ២០២៣ - ảnh 2ការបង្ហាញអាវយាយបាតាមរយៈពេលវេលា 

ក្នុងពិធីបើកមហោស្រពអាវយាយបា - Hau Giang ២០២៣ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ "ស្នាមញញឹម Hau Giang"៕

ប្រតិកម្មទៅវិញ