ទិដ្ឋាភាពនៃបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីឆ្នាំ២០១៩ |
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិក ASEAN - (ADMM) បានបើកនាថ្ងៃទី ១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពបើកឆាកសម្រាប់បណ្ដាសកម្មភាព និងកិច្ចប្រជុំការពារជាតិ យោធាអាស៊ាន ថ្នាក់រដ្ឋមន្ត្រី ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។ អនុប្រធានអគ្គសេនាធិកាកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Le Huy Vinh បានសង្កត់ធ្ងន់ថា៖ “កិច្ចប្រជុំ ADMM ចង្អៀតលើកនេះមាន តួនាទីដ៏សំខាន់ជាពិសេស។ កិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដប្រទេសជាសមាជិកអាស៊ានធ្វើការពិភាក្សាលើខ្លឹមសារ សហប្រតិបត្តិការការពារជាតិក្នុងឆ្នាំ ២០២០ ក៏ដូចជា តម្រង់ទិសដៅកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត។ទន្ទឹមនឹងនេះ កិច្ចប្រជុំលើកនេះ ក៏ជាឱកាសសម្រាប់វៀតណាមអះអាងនូវតួនាទីជាប្រធានក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន។ តាមរយៈកិច្ចប្រជុំនេះ ក៏មានឱកាសដើម្បីវៀតណាមតណាមផ្សព្វផ្សាយរូបភាព ឋានៈរបស់ប្រទេសជាតិ កងទ័ពប្រជាជនវៀតណាមទៅកាន់តំបន់ និងអន្តរជាតិ”។
កិច្ចប្រជុំ ADMM ចង្អៀត បានបើកជាផ្លូវការនាថ្ងៃទី ១៩ ខែកុម្ភៈ ដោយមានសម័យប្រជុំពេញអង្គមួយ និងជំនួបក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន - អូស្ត្រាលី។
សូមបញ្ជាក់ថា៖ ប្រធានបទនៃបណ្ដាកិច្ចប្រជុំការពារជាតិ យោធាអាស៊ានក្នុងឆ្នាំ ២០២០ រួមមានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM) លើកនេះគឺ “កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីអាស៊ានមួយប្រកបដោយការតភ្ជាប់ និងបន្សាំដោយម្ចាស់ការ”។ ដូច្នោះ ការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការការពារជាតិ យោធាក្នុងអាស៊ាន និងរវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូ; ម្ចាស់ការលើកសំណើរអំពីគំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការថ្មី ជាពិសេសគឺរាល់គំនិតផ្ដួចផ្ដើម ឆ្ពោះទៅរកការពង្រឹងស្ថាប័ន លើកកម្ពស់សមត្ថភាពរួមសហការធ្វើសកម្មភាពរួម និងពង្រឹងរាល់យន្តការ ដែលមានស្រាប់ជាដើម៕