(VOVworld)-នាថ្ងៃទី២៩កក្កដា កងទ័ពនីហេ្សរីយ៉ាបានជូនដំណឹងថា ប្រធានាធិ
បតីនៃប្រទេសនេះ លោក Muhammadu Buhari បានតែងតាំងឧត្តមសេនីយ៍ត្រី
Iliya Abbah ជាប្រធានកងកម្លាំងពិសេសពហុជាតិ ប្រឆាំងពួកឧទ្ទាមបូកូហា
រ៉ាម។ អ្នកនាំពាក្យកងទ័ពនីហេ្សរីយ៉ា ឧត្តមសេនីយ៍ត្រី Chris Olukolade បាន
ឲ្យដឹងថា លោក Abbah នឹងដឹកនាំសកម្មភាពរបស់ក្រុមកម្លាំងពិសេសនេះ
ដោយផ្ទាល់៕