នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយសាររងផលប៉ះពាល់ជា ច្រើននៃជម្ងឺ Covid-19 GDP ជាតិក្នុងត្រីមាសទី២កើនតែ០,៣៦% ហើយក្នុង ឆមាសដើមឆ្នាំកើនតែ១,៨១%ប៉ុណ្ណោះ។ នេះជាកម្រិតកំណើនដ៏ទាបបំផុត ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប៉ុន្តែវៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសតិចតួចដែលសម្រេចបានកំណើនសញ្ញាបូក។ លើទិដ្ឋភាពទូទៅ ម៉ាក្រូសេដ្ឋកិច្ចនៅតែមានស្ថិរភាពនិងតុល្យភាព ដែលបង្កើតឡើងមូលដ្ឋាន គ្រឹះដ៏សំខាន់ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះជាសក្ខីភាពដ៏រស់រវើកនៃ ទិសដៅដ៏ត្រឹមត្រូវក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ឆ្ពោះទៅស្ដារ សេដ្ឋកិច្ចឡើងវិញ រួមចំណែកយ៉ាងសំខាន់ទៅក្នុងការពង្រឹងទំនុកចិត្តរបស់ សហគ្រាសនិងប្រជាជនចំពោះការដឹកនាំរបស់បក្សនិងរដ្ឋ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“តាមការព្យាករណ៍ថា សភាពការណ៍នៅតែមានការលំបាកខ្លាំង ណាស់។ ហេតុដូច្នេះ យើងត្រូវការមានគោលនយោបាយពិសេសស្ដីពីការ អនុវត្តគោលដៅ២ដើរទន្ទឹមគ្នានោះគឺ មិនទុកឲ្យជម្ងឺ Covid ផ្ទុះឡើង ជាថ្មីម្ដងទៀត ហើយធានាការអភិវឌ្ឍសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវ គោលដៅទាំងពីរនេះ ត្រូវតែរក្សាឲ្យបានរឹងមាំនូវស្មារតីសាមគ្គី គាំទ្រគ្នា ទៅវិញទៅមក និងប្ដេជ្ញាចិត្តជំនះពុះពារលើការគ្រប់ការលំបាកឧបសគ្គ”៕