នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមទិវាបុណ្យចាប់ផ្ដើមអាជីវកម្មវៀតណាមឆ្នាំ២០១៨ |
អញ្ជើញថ្លែងនៅពិធីបើក នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា គោលដៅរបស់វៀតណាមនោះគឺដល់ឆ្នាំ២០៤៥នឹងក្លាយទៅជា ប្រទេសអភិវឌ្ឍន៍មួយ ដោយចំណូលមធ្យមក្នុងមនុស្សម្នាក់ឡើងដល់ទៅ១៨ពាន់ ដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ចលនាចាប់ផ្ដើមអាជីវកម្មនា បច្ចុប្បន្ននឹងជួយបង្កើតឡើងជំនាន់អាជីវករ៥.០គួរអោយមោទនៈរបស់ វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា គោលដៅនៃការចាប់ផ្ដើមអាជីវកម្មមិន ត្រឹមតែដើម្បីរកលុយនិងបង្កើតអាជីពប៉ុណ្ណោះទេ ថែមទាំងនេះជាទស្សនៈរស់នៅ មួយដើម្បីអះអាងខ្លួនឯងទៀតផង។ លោកអញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំចង់សួរមិត្តទាំងអស់ថា៖ តើមិត្តខ្លាចបរាជ័យនៅពេលចាប់ផ្ដើមអាជីវកម្ម ដែរឬទេ? ខ្ញុំជឿថា មិត្តខ្លះនឹងឆ្លើយថា មាន។ នេះជារឿងធម្មតា។ យើងទាំងអស់ គ្នាសុទ្ធតែយល់ថា ដំណើរការចាប់ផ្ដើមអាជីវកម្មគឺជាបទពិសោធន៍ដ៏ប្រថុយ ប្រថានគួរអោយចាប់អារម្មណ៍ ដោយសារនេះជាដំណើរការសិក្សារៀនសូត្រ ប្រមូលបទពិសោធន៍ និងរកឃើញសមត្ថភាពនៃខ្លួនឯង។ នៅជ្រលងភ្នំ Silicon គេមានឃ្លាថា៖ “មិត្តនឹងមិនអាចទទួលបានជោគជ័យឡើយប្រសិនបើមិនទាន់ឆ្លងកាត់ ពុះពារលើបរាជ័យ។ មិត្តនឹងរៀនបានបទពិសោធន៍ជាច្រើនពីបរាជ័យ ទាំងនោះ”។ ហើយជីដូនជីតាយើងក៏មានឃ្លាថា៖ “បរាជ័យជាអ្នកម្ដាយនៃជោគជ័យ”។ ដូច្នេះហើយ តើមិត្តបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយក “ការសាកល្បងនិង បរាជ័យ” នៅ? សូមអោយយើងទាំងអស់គ្នាជំរុញស្មារតីចាប់ផ្ដើមអាជីវកម្មដោយ មិនចេះភ័យខ្លាចឡើយ”។
លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹង កសាងកម្មវិធីជាតិស្ដីពីការចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតដែលមានទស្សនៈ វិស័យដល់ឆ្នាំ២០៤៥ដោយគោលនយោបាយលំអិតជាងមុន៕