នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១

Chia sẻ

(VOVWORLD) -  រហូតមកដល់ពេលនេះ យើងបានគ្រប់គ្រងស្ថានការណ៍ជាមូលដ្ឋាន ទោះបីមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា (រូបថត៖ VGP/Quang Hieu)

អញ្ជើញថ្លែងក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករាឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ២ កុម្ភៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីក្នុងត្រីមាសទី ១ ឆ្នាំនេះ នឹងមានវ៉ាក់សាំងការពារកូវីដ - ១៩។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងថា៖ “ចាប់តាំងពីថ្ងៃទី ២៧ ខែមករា មានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍។ រហូតមកដល់ពេលនេះ តាមការធ្វើស្ថិតិរហូតមកដល់យប់មិញមាន ចំនួន ២៤០ ករណីឆ្លងកូវីដ ១៩។ ពោលគឺមានខេត្តនិងក្រុងចំនួន ១០ មានករណីឆ្លងកូវីដ ១៩។ ថ្វីត្បិតតែកំពុងស្ថិតក្នុងដំណើរការនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ក៏ដោយ ក៏ប៉ុន្តែ រដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសក្រសួងសុខាភិបាលនិងមូលដ្ឋាននានា បានណែនាំនិងដាក់ចេញវិធានការណ៍ត្រឹមត្រូវនិងទាន់ពេលវេលា។ គោលការណ៍ណែនាំដូចជា កំណត់កន្លែងផ្ទុះជំងឺ តាមដានស្នាម ការធ្វើតេស្តទ្រង់ទ្រាយធំ និងបញ្ឈប់សកម្មភាពមួយចំនួន។ រហូតមកដល់ពេលនេះ យើងបានគ្រប់គ្រងស្ថានការណ៍ជាមូលដ្ឋាន ទោះបីមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ”

ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច - សង្គមក្នុងខែមករា លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព។ ការចំណាយដើមទុនវិនិយោគសាធារណៈ និងចំនួនសហគ្រាសដែលទើបបង្កើតថ្មី សុទ្ធតែទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យសេដ្ឋកិច្ចចំនួន ៣ នោះគឺជា សេដ្ឋកិច្ចក្នុងប្រទេសដែលមានចំនួនប្រជាជនជិត ១០០ លាននាក់នេះ; សេដ្ឋកិច្ចអន្តរជាតិដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងសេដ្ឋកិច្ចឌីជីថល។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)

លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ការឆ្លៀតយកឱកាស បង្កើតបរិយាកាសវិនិយោគ ទាក់ទាញលំហូរដើមទុន ជាពិសេសអង្គភាពអាជីវកម្មបច្ចេកវិទ្យាចូលមកវៀតណាម រួមទាំងពង្រីកទំហំវិនិយោគដូចជា ក្រុមហ៊ុន Intel, Samsung ជាដើម។ ស្មារតីដ៏ធំធេងមួយគឺថាប្រទេសវៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនក្នុងប្រទេសក៏ដូចជាវិនិយោគិនបរទេសធ្វើអាជីវកម្មនៅវៀតណាមដោយជោគជ័យ។ យ៉ាងណាមិញ យើងត្រូវមានវិធីត្រឹមត្រូវដើម្បីជំរុញការអភិវឌ្ឍន៍។ យើងក៏ត្រូវតែបន្តដំណើរការម៉ាក្រូប្រកបដោយស្ថេរភាព បង្កើតទំនុកចិត្តទាំងសេដ្ឋកិច្ចនិងសុខាភិបាលផង”។  

ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជំរុញផលិតកម្មនិងកំណើនមក លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួងនិងទីភ្នាក់ងារក្នុងតំបន់ ត្រូវយកចិត្តទុកដាក់ចំពោះបុណ្យតេតសម្រាប់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ ប្រជាជននៅតំបន់ដាច់ស្រយាល តំបន់រងគ្រោះមហន្តរាយធម្មជាតិ និងតំបន់ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត។ ស្មារតីគឺដើម្បីធានាបាននូវទំនិញសម្បូរបែបជាច្រើនប្រកបដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ