នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញពិនិត្យតំបន់សេដ្ឋកិច្ច Dinh An ខេត្ត Tra Vinh |
នៅកំពង់ផែក្នុងតំបន់សេដ្ឋកិច្ច Dinh An នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្តាប់ឧទ្ទេសនាមអំពីទិសដៅអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច។ តំបន់សេដ្ឋកិច្ច Dinh An ត្រូវបានតម្រង់ទិសដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចស្នូលរបស់ខេត្ត Tra Vinh ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យមួយចំនួនដូចជា ផលិតកម្មថាមពល គីមីឥន្ធនៈ តម្លើងនាវា និងឧស្សាហកម្មជំនួយ ព្រមទាំងអភិវឌ្ឍសេវាកម្ម និងទេសចរណ៍ជាមួយនឹងផលិតផលដ៏វិសេសវិសាលផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចកំពង់ផែ តំបន់ក្រៅពន្ធ តំបន់លំនៅដ្ឋាន និងជនបទថ្មី។
ទាក់ទងនឹងលំហរអភិវឌ្ឍន៍ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបញ្ជាក់ពីប្រសិទ្ធភាពនៃគម្រោង ក្នុងនោះត្រូវដោះស្រាយបញ្ហាអំពីការផ្គត់ផ្គង់ទំនិញតាមកំពង់ផែ បញ្ហាចរាចរណ៍ តភ្ជាប់កំពង់ផែទៅកាន់មូលដ្ឋានក្នុងតំបន់ ត្រិះរិះតភ្ជាប់កំពង់ផែសមុទ្រនៅតំបន់សេដ្ឋកិច្ច Dinh An ជាមួយផ្លូវមាត់សមុទ្រ ស្រាវជ្រាវវិនិយោគសាងសង់ស្ពានតភ្ជាប់ជាមួយ Ben Tre។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានស្នើឱ្យខេត្ត Tra Vinh ធ្វើឱ្យមានតុល្យភាពប្រភពដើមទុនក្នុងខេត្ត ខិតខំប្រឹងប្រែងចាប់ពីពេលនេះរហូតដល់ចុងអាណត្តិ ដើម្បីអនុវត្តន៍គម្រោងស្ពានតភ្ជាប់ជាមួយខេត្ត Ben Tre ។
មុននោះ នាពេលព្រឹក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារវីរៈអ្នកម្ដាយវៀតណាម Tran Thi Nhut នៅឃុំ Hung Hoa ស្រុក Tieu Can ខេត្ត Tra Vinh ផងដែរ៕