នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន-ថៃនិងអេហ្ស៊ីប

Chia sẻ
(VOV)_នារសៀលថ្ងៃទី ១ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចិន លោក Kong Xuan You ឯកអគ្គរដ្ឋទូតថៃ lokPanyarak Poolthup និងឯកអគ្គរដ្ឋទូតអេហ្ស៊ីប Youssef Kamal Boutros Hanna។

(VOV)_នារសៀលថ្ងៃទី ១ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Tan Dung បានជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចិន លោក Kong
Xuan You ឯកអគ្គរដ្ឋទូតថៃ lokPanyarak Poolthup និងឯកអគ្គរដ្ឋទូតអេហ្ស៊ីប Youssef
 Kamal Boutros Hanna។ ក្នុងជំនួប​សន្ទនា​ជាមួយ ឯកអគ្គរដ្ឋទូតចិន លោក Kong Xuan
 You មកសម្ដែងការគួរសមក្នុងឱកាស​បញ្ចប់បេសកកម្មការទូតនៅវៀតណាម នាយក
រដ្ឋមន្ត្រី​ Nguyen Tan Dungបានវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់​ឯក
អគ្គ​រដ្ឋទូត​ ក្នុងការជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ ​នា
ពេលកន្លងទៅ។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងគោលបំណង​ថា៖​ប្រទេសទាំងពីរ នឹងរួមសហការជាមួយគ្នាកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ លាតត្រដាងអនុវត្ត
បណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបាន​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯក
ភាព និង​ជំរុញកម្មវិធី​សហប្រតិតបត្តិការផ្សេងៗទៀត​។ នាយករដ្ឋមន្ត្រីក៏បានស្នើ
ភាគី ទាំងពីរត្រូវក្ដាប់ជាប់រាល់ការព្រមព្រៀង​ស្ដីពីគោលការណ៍ជាសារវន្តនានា​បញ្ជា​ណែនាំដោះស្រាយបញ្ហានានាលើសមុទ្រ ក៏ដូចជាច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា
នៃអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ និងស្មារតីនៃសេចក្ដីថ្លែងការណ៍
ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត DOC…។ល។ 

          អបអរសាទរ លោឯកអគ្គរដ្ឋទូតថៃ Panyarak Poolthup ទទួលបេសកកម្ម​ការទូតថ្មីនៅវៀតណាម 

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន-ថៃនិងអេហ្ស៊ីប - ảnh 1
នាយករដ្ឋមន្ត្រី​ Nguyen Tan Dung ជួបសន្ទនាជាមួយលោឯកអគ្គរដ្ឋទូតថៃ Panyarak Poolthup (http://baodientu.chinhphu.vn/)

បានសម្ដែងនូវ​ក្តី​សប្បាយរីករាយ ចំពោះជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើរ រវាងប្រ
ទេស​ទាំង​ពីរ ​ និងស្នើថា៖ភា​គីទាំងពិរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ​មាន​ផលប្រយោជន៍ដូចគ្នា លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវ​ការជឿជាក់​ថា៖ ថៃនឹងមានស្ថិរភាពឡើងវិញ​ដើម្បីការអភិវឌ្ឍន៍របស់​ប្រទេសថៃ ក៏ដូចជា​ស្ថិរភាព អភិវឌ្ឍន៍រួមរបស់សហគមន៍អាស៊ាន។ 

          ជួបសន្ទនាជាមួយ លោកឯកអគ្គរដ្ឋទូតអេហ្ស៊ីប Youssef Kamal Boutros Hanna ក្នុឱកាសមកទទួលបេសកកម្មការទូតថ្មីនៅវៀតណាម លោកនាយករដ្ឋមន្ត្រី​ Nguyen
 Tan Dung បានសង្កត់ធ្ងន់ថា៖​ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ​​​រវាងវៀតណាម​និងអេហ្ស៊ីប កំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើច្រើន​វិស័យ នាំមកនូវផលប្រយោជន៍ជាក់​ស្ដែងជាច្រើន សំរាប់ការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។ វៀតណាម​យកចិត្តទុកដាក់
ជាច្រើន​ដល់តួនាទីរបស់​អេហ្ស៊ីប នៅក្នុងតំបន់និងពិភពលោក ព្រមទាំងខំប្រឹងប្រែង​រួមជាមួយអេហ្ស៊ីប​នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែ​ស៊ីជំរៅ និងបើកទូលាយ​និងប្រសិទ្ធិភាពខ្ពស់ជាងទៀត៕

ប្រតិកម្មទៅវិញ