នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ACMECS លើកទី៨

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងបាងកកប្រទេសថៃបានប្រារព្ធឡើងសន្និសីទជាន់ខ្ពស់ យុទ្ធសាស្ត្រសហប្រតិបត្តិការអាយ៉េយ៉ាវាឌី-ចៅប្រ៉ារា-មេគង្គលើកទី៨ (ACMECS) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ACMECS លើកទី៨ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនThaiBev Charoen Sirivadhanabhakdi 

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងនូវដំណោះស្រាយមួយចំនួន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ACMECS។ នាយករដ្ឋមន្ត្រីក៏បានស្នើរ ចង់ឲ្យកិច្ចសហប្រតិបត្តិការ ACMECS ដើរតួនាទីផ្ទាល់ជាង និងក្លាយទៅជាផ្នែកមួយមិនអាចខ្វះបានក្នុងដំណើរការបង្កើតសហគមន៍អាស៊ាន តាមរយៈការអនុវត្តផែនការមេ ACMECS ជាមួយនឹងទស្សនៈវិស័យសហគមន៍អាស៊ាន២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន រួមទាំងកម្មវិធីសហប្រតិបត្តិការដទៃទៀតរបស់អាស៊ាន។

បន្ទាប់មកទៀត នាពេលថ្ងៃទី១៦មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ- មីយ៉ាន់ម៉ា-វៀតណាម លើកទី៩ (CLMV9)។ សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ដើម្បីការធ្វើសមាហរណកម្មនិងតភ្ជាប់យ៉ាងស៊ីជម្រៅជាងទៀត”៕

ប្រតិកម្មទៅវិញ