នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan ocha និងលោកជំទាវ |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ភាគីទាំងពីរបានឯកភាព ជម្រុញការអនុវត្តរាល់យន្តការសហប្រតិបត្តិការសំខាន់រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨ ក្នុងនោះផ្តោតសំខាន់លើកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងគណៈកម្មាធិការចម្រុះស្តីពីពាណិជ្ជកម្មវៀតណាម-ថៃលើកទី៣។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារ Kasikorn របស់ថៃជាមួយនា យកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគវៀតណាម និងកិច្ចសន្យា រវាងក្រុមហ៊ុនចំកាត់ Xuan Cau របស់វៀតណាមជាមួយក្រុមហ៊ុន B.Grimm របស់ថៃ អំពីការអភិ វឌ្ឍរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យ Dau Tieng 1 និង Dau Tieng 2 នៅខេត្ត Tay Ninh។
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំឡើងដោយនាយករដ្ឋមន្ត្រីថៃនិងលោកជំទាវផងដែរ។
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith |
ក៏នារសៀលថ្ងៃទី១៥មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។ នៅក្នុងជំនួបនេះ នា យករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការសោមនស្សរីករាយដោយឃើញការរីកចម្រើននៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ បន្តការចែករំលែកព័ត៌មាន រឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាននិងវេទិកាពហុភាគីនានា រួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់និងលើពិភពលោក៕