នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុននិងសន្និសីទទាក់ទិននានា

Chia sẻ
(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម Thanh Chung ជូនដំណឺងពីមីយ៉ាន់ម៉ាឲ្យដឹងថា៖ នាយប់ថ្ងៃទី ១២ វិច្ឆិកា សន្និសីទជាន់
ខ្ពស់មេគង្គ-ជប៉ុនលើកទី ៦ បានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw
 របស់មីយ៉ាន់ម៉ា ដោយមាន ការចូលរួមរបស់ថ្នាក់ដឹកនាំវៀតណាម
កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងជប៉ុន។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុននិងសន្និសីទទាក់ទិននានា - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុននិងសន្និសីទទាក់ទិននានា (Image: nguyentandung.org))

(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម Thanh Chung ជូនដំណឺងពីមីយ៉ាន់ម៉ាឲ្យដឹងថា៖ នាយប់ថ្ងៃទី ១២ វិច្ឆិកា សន្និសីទជាន់ខ្ពស់
មេគង្គ-ជប៉ុនលើកទី ៦ បានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា
ដោយមាន ការចូលរួមរបស់ថ្នាក់ដឹកនាំវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ
និងជប៉ុន។ សេសចក្តី ថ្លែងការរួមមួយដែលត្រូវបាននាំចេញនៅសន្និសីទលើក
នេះ ក្នុងនោះ បណ្ដាប្រទេស បានឯកភាពបង្កើនការតភ្ជាប់ក្នុងតំបន់ទន្លេមេគង្គ
ដើម្បីបំរើការកសាងអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចនិងខ្សែផ្លូវថ្មីដែលតភ្ជាប់អនុតំបន់
ទន្លេមេគង្គជាមួយអនុទ្វីបឥណ្ឌា កសាង “ទស្សនៈវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម
នៅតំបន់វាលទំនាបទន្លេមេគង្គ” សំដៅបង្កលសក្ខណៈងាយស្រួលសំរាប់
សកម្មភាពអាជីវកម្មរវាងអនុតំបន់ទន្លេមេគង្គនិងជប៉ុន។

ថ្លែងមតិនៅសន្និសីទលើកនេះ នាយករដ្ឋម​ន្ត្រី Nguyen Tan Dung បានស្នើរឲ្យ រដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភស្រាវជ្រាវការបង្កើតខ្សែផ្លូវថ្មីដែលតភ្ជាប់របៀង
សេដ្ឋកិច្ច ខាងត្បូងនិងរបៀងសេដ្ឋកិច្ចខាងកើតលិចជាមួយអនុទ្វីបឥណ្ឌា
និងតំបន់អាស៊ី-អាគ្នេយ៍ ។ លោក Nguyen Tan Dung ក៏បានស្នើរឲ្យជប៉ុនបង្កើន
ការផ្តល់ជំនួយសំរាប់គណៈកម្មការទទួលបន្ទុកបញ្ហានៅតំបន់ទន្លេមេគង្គក្នុង
ការអនុវត្តស្រាវជ្រាវលើវិស័យគ្រប់គ្រងនិងអភិវឌ្ឍន៍​ចីរភាពប្រភពទឹកទន្លេ
មេគង្គផងដែរ។ នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា៖ ប្រទេសនានាត្រូវ
ប្រមូលផ្តុំជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មនិងតំបន់នៅ
ប្រទេសវាលទំនាបទន្លេមេគង្គលើវិស័យសក្តានុភាពដូចជា កសិកម្ម ជលកម្ម
និង​​ Logistics  ជាដើម។ មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួម
សន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនិមួយៗ រួមមាន៖ ឥណ្ឌា ជប៉ុន  អ.ស.ប. និងសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើត

ទំនាក់ទំនងដៃគូរវាងអាស៊ាននិងអ៊ូស្ត្រាលី។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើត
ថ្នាក់ដឹកនាំ​ទាំងអស់បានសង្កត់ធ្ងន់នូវការរក្សាសន្តិភាពស្ថេរភាពសន្តិសុខក្នុង
តំបន់ ធានា សន្តិសុខសុវត្ថភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍នៅ
សមុទ្រខាងកើត ដោះស្រាយរាល់ជំលោះដោយសន្តិវិធីដោយឈរលើច្បាប់
អន្តរជាតិ ជាពិសេសគឺ អនុសញ្ញារបស់ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២
(UNCLOS) សេចក្តីថ្លែងការ ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាង
កើត (DOC) ឆ្ពោះទៅទទួលបានក្រម ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)
យ៉ាងឆាប់ៗ។ ចំពោះមុខស្ថានភាពនៅ សមុទ្រខាងកើតបន្តបំរែបំរួលដ៏ស្មុគស្មាញ
នាបច្ចុប្បន្ន នាយករដ្ឋមន្ត្រីវៀតណាមបាន ស្នើរថា៖ ភាគីទាក់ទិននានាត្រូវប្រតិបត្តិ
យ៉ាងម៉ត់ចត់តាមច្បាប់អន្តរជាតិ ជាពិសេសគឺ មាត្រាទី ៥ ស្តីអំពីការអត់ធ្មត់ចំពោះ
ជំលោះលើសមុទ្រខាងកើត។

នារសៀលថ្ងៃទី ១២ វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបជាមួយ​
សមភាគីរុស្ស៊ី លោក Dmitri Medvedev និងសមភាគីអ៊ូស្ត្រាលី លោក Tony Abbott។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev ថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លានដុល្លា អាមេរិកនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ភាគីទាំង  ២ បាននឹងបញ្ជាណែនាំបណ្ដា ក្រសួងផ្នែកសុក្រិដរាល់កិច្ចព្រមព្រៀងផងដែលគ្រោងនឹងត្រូវបានចុះហត្ថលេខាង
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាធិការបក្សកម្មុយនិស្ត
វៀតណាម លោក  Nguyen Phu Trong នាពេលខាងមុខ។ ស្តីពីបញ្ហាលើសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Medvedev បានចែករំលែកទស្សនៈរបស់វៀតណាមនិង អាស៊ានអំពី
ការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ ហើយមានគោលបំណងថា៖ ស្ថានភាពនៅសមុទ្រខាងកើតស្ថិរភាពយ៉ាង ឆាប់ៗ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ូស្ត្រាលី លោក Tony Abbott លោក Nguyen Tan Dung បានស្នើរឲ្យអ៊ូស្ត្រាលីបង្កលក្ខណៈងាយស្រួលសំរាប់ទំនិញនាំចេញរបស់​វៀតណាម បង្កើតអាហារូបករណ៍សំរាប់និស្សិតវៀតណាមទៅរៀនសូត្រនៅអ៊ូស្រ្តាលី ហើយ
មានគោលបំណងថា​៖ អ៊ូស្រ្តាលីនឹងបន្តផ្តល់ជំនួយវៀតណាមក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមនិងការទប់ទល់នឹងបំរែបំរួលរបស់អាកាសធាតុដ៏ចីរភាព៕

ប្រតិកម្មទៅវិញ