នាយករដ្ឋមន្ត្រីជប៉ុនប្រកាសកម្មវិធីទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍

Chia sẻ

(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានប្រកាសថា គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ រួមមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីចូលរួមសន្និសីទអន្តរជាតិ។

នាយករដ្ឋមន្ត្រីជប៉ុនប្រកាសកម្មវិធីទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ - ảnh 1ដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍របស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែវិច្ឆិកា (ប្រភព៖ AFP)

តាមនោះ លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅកម្ពុជា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនឈានមុខគេលើពិភពលោក (G20) នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសថៃ។

តាមគម្រោង លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំមកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហាមានលក្ខណៈសកល។ លោកនាយករដ្ឋមន្ត្រី Fumio Kishida ក៏គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ផងដែរ៕

ប្រតិកម្មទៅវិញ