នាយករដ្ឋមន្ត្រីNguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូល GMS-5 នៅថៃ

Chia sẻ
(VOVworld)-នាថ្ងៃទី២០ធ្នូនៅទីក្រុងបាងកក ប្រទេស
ថៃបានប្រព្រឹត្តទៅសន្និសីទ កំពូលសហប្រតិបត្តិការ
អនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី៥ (GMS-5)

(VOVworld)-នាថ្ងៃទី២០ធ្នូនៅទីក្រុងបាងកក ប្រទេសថៃបានប្រព្រឹត្តទៅសន្និសីទ កំពូលសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី៥ (GMS-5)
ក្រោមប្រធានបទ “សម្រេចបានការអភិវឌ្ឍន៍ពេញលេញនិងចីរភាពក្នុងតំបន់” ។ នាយករដ្ឋមន្ត្រីវៀតណាម ឡាវ កម្ពុជា ថៃ ចិន ប្រធានាធិបតីម៉ីយ៉ានម៉ា និង ប្រធានធនាគាអភិវឌ្ឍន៍ទ្វីបអាស៊ីបានចូលរួមព្រឹត្តការណ៍នេះ។

នាយករដ្ឋមន្ត្រីNguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូល GMS-5 នៅថៃ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung

        នៅទីនេះ លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស សហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS)បានប្រមូលផ្តុំ វាយ តម្លៃចំពោះរាល់លទ្ធផលដែលទទួលបាន ក្នុងការអនុវត្តយន្តការសហប្រតិបត្តិ
ការ អនុតំបន់​ ព្រមទាំងពិភាគ្សាលើបណ្តាមតិដើម្បីអនុវត្តទស្សនវិស័យរបស់
GMS នាពេលអនាគត។ ថ្លែងមតិក្នុងសន្និសីទ លោក Nguyen Tan Dung បាន
ឲ្យដឹង ថា GMSត្រូវធានាតុល្យភាពរវាងកត្តាសហប្រតិបត្តិការ ចំនួន៣គឺ សេដ្ឋកិច្ច មនុស្សនិងបរិយាកាស និងបង្កើនការសន្ទនាជាក់ស្តែងរវាងបណ្តាសមាជិក សំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
លោក Nguyen Tan Dung បានលើកច្បស់ថា៖

        “នាពេលខាងមុខ  GMS ត្រូវជម្រុញរាល់កម្មវិធី គំរោងការអំពីបរិយាកាស និងអភិវឌ្ឍន៍មនុស្សឲ្យស្របនឹងសកម្មភាពលើបណ្តាវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច។ រួមជាមួយគណៈកម្មការទន្លេមេគង្គ (MRC) កិច្ចសហប្រតិបត្តិការ GMS យន្តការ
ទីបំផុតនាសព្វថ្ងៃ ដោយមានការចូលរួមរបស់ប្រទេសតាមដងទន្លេមេគង្គ​ទាំងអស់ អាចដើរតួនាទីសំខាន់ ក្នុងការជួយឧបត្ថម្ភប្រទេសជាសមាជិកលើក កំពស់
សមទ្ធភាព និងរួមគ្នាគ្រប់គ្រងប្រភពទឹកនៅទន្លេមេគង្គ”

        ដោយ សង្កត់ធ្ងន់ថាទន្លេមេគង្គជាការផ្សាភ្ជាប់សមាជិក GMS ទាំងអស់
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអំពាវនាវប្រទេសទាក់ទិននានាមានការ
ទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ប្រើប្រាស់ចីរភាពប្រភពទឹក និងរក្សារាល់តម្លៃ
ដ៏ល្អប្រសើដែល ជាប់ជាមួយទន្លេនេះ ដើម្បីទន្លេ មេគង្គជានិច្ចកាលជាការត
ភ្ជាប់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសនៅតាម
ដងទន្លេនេះ។

        ក្នុងឱកាសចូលរួម GMS ៥ នាព្រឹកថ្ងៃទី២០ធ្នូ លោក Nguyen Tan Dung បានមានជំនួបចរចារជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha។ ភាគី ទាំងពីរបានព្រមព្រៀងអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងដែល​ទទួលបានក្នុងដំណើទស្សនកិច្ចវៀតណាមមុននេះរបស់នាយករដ្ឋមន្ត្រី​Prayuth
Chan-ocha ព្រមទាំងអះអាងនូវការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យថែមទៀត។

        មុននោះ នាថ្ងៃទី១៩ធ្នូ ស្ថានទូតវៀតណាមប្រចាំនៅថៃ បានរួមជាមួយ​
គណៈកម្មការ វិនិយោគថៃរៀបចំសិក្ខាសាលាស្តីអំពី “បង្កើនការតភ្ជាប់អនុ​តំបន់ទន្លេមេគង្គបើកទូលាយ ដើម្បីសហគមអាស៊ាន” នៅបាងកក។ ក៏ក្នុង
សិក្ខាសាលានេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានមាន​
បទអន្តរាគមស្តីពី “ការតភ្ជាប់តំបន់អាស៊ាន-ឱកាសនិងការសាកល្បង”ផងដែរ៕

ប្រតិកម្មទៅវិញ