នាយកប្រតិបត្តិ Facebook បដិសេធឆ្លើយសំណួរដេញដោលនៅរដ្ឋសភាអង់គ្លេស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ មិនា នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Facebook លោក  Mark Zuckerberg បានបដិសេធឆ្លើយសំណួរដេញដោលនៅរដ្ឋសភាអង់គ្លេសដើម្បី បំភ្លឺច្បាស់នូវការព្រួយបារម្ភអំពីរឿងអាស្រូវលេចធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់ Facebook ដែល រញ្ជួយសាធារណៈមតិនាពេលថ្មីៗនេះ។ 
នាយកប្រតិបត្តិ Facebook បដិសេធឆ្លើយសំណួរដេញដោលនៅរដ្ឋសភាអង់គ្លេស - ảnh 1 នាយកប្រតិបត្តិ Facebook បដិសេធឆ្លើយសំណួរដេញដោលនៅរដ្ឋសភាអង់គ្លេស

នាថ្ងៃទី ២៧ មិនា នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Facebook លោក  Mark Zuckerberg បានបដិសេធឆ្លើយសំណួរដេញដោលនៅរដ្ឋសភាអង់គ្លេសដើម្បី បំភ្លឺច្បាស់នូវការព្រួយបារម្ភអំពីរឿងអាស្រូវលេចធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់ Facebook ដែល រញ្ជួយសាធារណៈមតិនាពេលថ្មីៗនេះ។ ក្នុងសំបុត្រផ្ញើដល់ គណៈកម្មាធិការឌីជីថលវប្បធម៌និងផ្សព្វផ្សាយនៃរដ្ឋសភាអង់គ្លេស អ្នកប្រមុខ គោលនយោបាយសាធារណៈរបស់ Facebook ប្រចាំនៅអង់គ្លេស លោកស្រី Rebecca Stimson បានឲ្យដឹងថា៖ Facebook នឹងចាក់នាយកទទួលបន្ទុក បច្ចេកវិទ្យា លោក Mike Schroepfer ឬ នាយកទទួលបន្ទុកអាជីវកម្ម លោក  Chris Cox ទៅកាន់ក្រុងឡុងដើម្បីបំភ្លឺច្បាស់នូវការព្រួយបារម្ភរបស់មជ្ឈដ្ឋាន មន្ត្រីអង់គ្លេស។ ប៉ុន្តែ ប្រធានគណៈកម្មាធិការពោលខាងលើ លោក Damian Collins នៅទាមទាឲ្យលោក Zuckerberg ត្រូវឆ្លើយសំណួរដេញដោលផ្ទាល់ ពេលដែលចាត់ទុកថា រឿងហេតុធ្ងន់ធ្ងរដើម្បីអ្នកបង្កើត Facebook  ត្រូវពន្យល់ ផ្ទាល់ឬតាមរយៈវីដេអ៊ូ។ ទាក់ទិនដល់រឿងហេតុនេះ គណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធ សភាអាមេរិកបានកោះហៅលោក  Zuckerberg  រួមជាមួយថ្នាក់ដឹកនាំរបស់ Alphabet និង Twitter ទៅឆ្លើយសំណួរសួរដេញដោលអំពីបញ្ហាការពារភាពសម្ងាត់ ព័ត៌មាននាថ្ងៃទី ១០ មេសា ខាងមុខ។ ខណៈពេលនោះ សមាជិការយុត្តិធម៌នៃ សហភាពអឺរ៉ុប (EU) លោកស្រី Vera Jourova បានស្នើឲ្យ Facebook ត្រូវមាន របាយការណ៍ជាផ្លូវការអំពីការរងឥទ្ធិពលចំពោះអ្នកប្រើប្រាស់អឺរ៉ុបក្នុងរឿងអាសស្រូវនេះដែរឬទេ៕

ប្រតិកម្មទៅវិញ