|
នាយក CIA ទទួលស្គាល់កម្មវិធីវាយសួរចម្លើយចំពោះជនសង្ស័យជាភេរវជន |
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទកាសែតពិសេស១ នៅរដ្ឋ Virginia អាមេរិក នាថ្ងៃទី១១ ធ្នូ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA ) លោក John Brennan
បានទទួលស្គាល់ថា៖ ក្នុងករណីមួយចំនួន បណ្ដាបេសកជនពិសេសរបស់អាមេរិក
បានប្រើរបៀបយកចម្លើយឃោឃៅទៅលើជនសង្ស័យជាភេរវជន។ ប៉ុន្តែ លោកក៏
បានអះអាងដែរថា៖ បុគ្គលិក CIA ស្ទើតែទាំងអស់បានអនុវត្តតាមការកំណត់ប្រកប
ដោយគ្រប់គ្រាន់ និងគ្មានសកម្មភាពវាយសួរចម្លើយពីទណ្ឌិតទេ។ ទោះបីជាទទួល
ស្គាល់ថាការវាយសួរចម្លើយគឺមិនចាំបាច់ក្តី ប៉ុន្តែលោក John Brennan ក៏បានចាត់ទុក
ថា៖ បណ្ដាព័ត៍មានពីបណ្ដាជនសង្ស័យនេះក៏នាំមកនូវផលប្រយោជន៍ ជាក់ស្ដែងគឺ
រកឃើញទីកន្លែងលាក់ខ្លួនរបស់មេភេរវជន Osamar Bin Laden ជាដើម។
បណ្ដាសេចក្ដីថ្លែងការណ៍ពោលខាងលើរបស់លោក John Brennan បានជួបនឹង
ប្រតិកម្មយ៉ាងខ្លាំងក្លាពីគណៈកម្មាធិការចារកម្មព្រឹទ្ធសភាអាមេរិក ជាស្ថាប័នដែល
បានប្រកាសរបាយការណ៍សង្ខេបអំពីបណ្ដាសកម្មភាពរបស់ CIA នាថ្ងៃទី៩ធ្នូកន្លងទៅ៕