នាំចេញផ្លែទឹកដោះ Lo Ren Vinh Kim ជាលើកដំបូងទៅកាន់អាមេរិក

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៦ ធ្នូ នៅ ទីក្រុង My Tho ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tien Giang រៀបចំពិធីប្រកាសការនាំចេញផ្លែទឹកដោះវៀតណាមជាលើកដំបូងទៅកាន់ទីផ្សាអាមេរិក។
នាំចេញផ្លែទឹកដោះ Lo Ren Vinh Kim ជាលើកដំបូងទៅកាន់អាមេរិក - ảnh 1នាំចេញផ្លែទឹកដោះ Lo Ren Vinh Kim ជាលើកដំបូងទៅកាន់អាមេរិក 

នាថ្ងៃទី ២៦ ធ្នូ នៅ ទីក្រុង My Tho ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tien Giang រៀបចំពិធីប្រកាសការនាំចេញផ្លែទឹកដោះវៀតណាមជាលើកដំបូងទៅកាន់ទីផ្សាអាមេរិក។ នេះគឺជាលទ្ធផលក្រោយរយៈពេល ១០ ឆ្នាំចរចា និងពន្លឿនបែបបទមក ស្ថប័នត្រួតពិនិត្យសត្វ រុក្ខជាតិអាមេរិកបានចេញលិខិតជាផ្លូវការស្ដីពីការឯកភាពអនុញ្ញាត្តិឲ្យវៀតណាមនាំចេញទៅទីផ្សារនេះនាខែកញ្ញា ឆ្នាំ ២០១៧។

ក្រុមហ៊ុនចំកាត់ផលិតកម្ម និងពាណិជ្ជកម្ម Cat Tuong គឺជាសហគ្រាសត្រូវបានជ្រើសរើសនាំចេញផ្លែទឹកដោះជាលើកដំបូងទៅកាន់អាមេរិក។ វៀតណាមក៏ជាប្រទេសដំបូង និងតែមួយគត់ដែលត្រូវបានផ្ដល់ អាជ្ញាប័ណ្ណនាំចេញផ្លែទឹកដោះស្រស់ទៅកាន់ទីផ្សារអាមេរិក។

ផ្លែទឹកដោះ Lo Ren Vinh Kim គឺជាផ្លែឈើពិសេសមួយប្រភេទ ដែលត្រូវបានផ្ដល់វិញ្ញាបនប័ត្រ Global GAP តាំងពីឆ្នាំ ២០០៨ មក ដោយមានគុណភាពឈ្ងុយឆ្ងាញ់ និងកំរិតអាហារូបត្ថម្ភខ្ពស់៕

ប្រតិកម្មទៅវិញ