ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់លើគ្រប់វិស័យ

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេសវៀត ណាម អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung បានអញ្ជើញជួបពិភាក្សាការងារតាមអ៊ិនធឺរណែតជាមួយលោក Niels Annen រដ្ឋលេខាធិការនៃក្រសួងការបរទេស អាល្លឺម៉ង់។

ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់លើគ្រប់វិស័យ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung អញ្ជើញ ជួបពិភាក្សាការងារតាមអ៊ិនធឺរណែតជាមួយ លោក Niels Annen រដ្ឋលេខាធិការនៃក្រសួងការបរទេសអាល្លឺម៉ង់

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សន៍រីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ លើវិស័យជាច្រើន។ ភាគីទាំងពីរទន្ទឹងរង់ចាំការឯកភាពផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារវិនិយោគវៀត ណាម - អឺរុប (EVIPA) ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់ជំរុញធុរកិច្ចនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិ បត្តិការវិនិយោគលើវិស័យដែលមានសក្តានុពលច្រើន។

នៅក្នុងក្របខ័ណ្ឌ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការនិងការសម្របស្រួលការយ៉ាងជិតស្និទ្ធ ដើម្បី រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ