ធានាសន្តិសុខថាមពលជាតិយ៉ាងរឹងមាំ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃ “ផែនការមេថាមពលជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។
ធានាសន្តិសុខថាមពលជាតិយ៉ាងរឹងមាំ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha (រូបថត៖ baochinhphu.vn)

ថាមពលជាតិដែលបានលើកឡើងក្នុងសេចក្តីព្រាងផែនការមេ រួមមានៈ ធ្យូងថ្ម ប្រេង ឧស្ម័ន ថាមពលកកើតឡើងវិញ និងអគ្គិសនី។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងធានាយ៉ាងម៉ឺងម៉ាត់នូវសន្តិសុខថាមពលជាតិ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ តាមនោះ ផ្គត់ផ្គង់តម្រូវការថាមពលក្នុងប្រទេសឲ្យបានគ្រប់គ្រាន់ បំពេញតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រមាណ ៧%/ឆ្នាំ ដំណាក់កាល ២០២១-២០៣០ ប្រហែល ៦.៥%-៧.៥% ដំណាក់កាល  ២០៣០ - ២០៥០។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវាយតម្លៃបន្ថែមលើការអនុវត្តលើស្ថានភាពផ្លាស់ប្តូរថាមពលក្នុងរយៈពេលកន្លងមក; ធ្វើបច្ចុប្បន្នភាពការប្តេជ្ញាចិត្តរបស់វៀតណាមដូចជា៖ ការប្តេជ្ញាចិត្តលើការបំភាយឧស្ម័នសូន្យសុទ្ធ (Net zero) និន្នាការដែលមិនអាចជៀសបាននៃការផ្លាស់ប្តូរថាមពលនាពេលខាងមុខ។ ក្នុងដំណោះស្រាយរួមនៃផែនការ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើថា៖ “ចាំបាច់ត្រូវសិក្សាពីការប្រើប្រាស់ប្រភពថាមពលថ្មីៗ ដូចជា៖ អ៊ីដ្រូសែន អាម៉ូញាក់ ថាមពលនុយក្លេអ៊ែរ... នៅក្នុងផែនការមេ យើងមិនបានរាប់បញ្ចូលប្រភពថាមពលមួយចំនួនដែលយើងអាចធ្វើបាននោះទេ។ ឧទាហរណ៍ ថាមពលរលកសមុទ្រ  ថាមពលកម្ដៅ... ហេតុអ្វីបានជាយើងមិនស្រាវជ្រាវ ប្រសិនបើយើងមានការវិនិយោគ។ ខ្ញុំគិតថាទាំងនេះគឺជាប្រភពថាមពលឥតត្រើយ នាពេលអនាគត”៕

ប្រតិកម្មទៅវិញ