នាថ្ងៃទី ១៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចុះហត្ថលេខាចេញផ្សាយសារាចរស្ដីពីការធានាការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ធ្យូង និងឧស្ម័ន សម្រាប់ផលិតអគ្គិសនីនារយៈពេលខាងមុខ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកកម្មវិធី សំណង់ និងគម្រោងជាតិសំខាន់ៗ នៃផ្នែកថាមពលផ្ដោតសំខាន់លើការដឹកនាំ គ្រប់គ្រង់ សម្របសម្រួល និងដាស់តឿនការអនុវត្តរាល់ភារកិច្ចស្ដីពីការវិនិយោគ កសាងកម្មវិធី សំណង់ គម្រោងជាតិសំខាន់ៗ របស់ផ្នែកថាមពល។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដឹកនាំសម្ព័ន្ធក្រុមហ៊ុនថាមពលវៀតណាម និងមជ្ឈមណ្ឌលចែកចាយប្រព័ន្ធអគ្គិសនីជាតិធ្វើការសម្របសម្រួលប្រព័ន្ធអគ្គសនី ធានាការផ្គត់ផ្គង់ថាមពល កសាងផែនការផ្គត់ផ្គង់អគ្គិសនី និងដំណើរការប្រព័ន្ធអគ្គិសនីជាតិ ដោយមានគោលដៅធានាការផ្គត់ផ្គង់អគ្គិសនី ធានាការបម្រុងទុកការផ្គត់ផ្គង់ និងមានលទ្ធភាពឆ្លើយតប។ ទន្ទឹមនឹងនោះ ធ្វើការព្យាករ និងកសាងផែនការដឹកនាំសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង និងអង្គភាពពាក់ព័ន្ធនានា ដើម្បីព្យាករណ៍ការប្រើប្រាស់ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ធានាសុវត្ថិភាពការផ្គត់ផ្គង់អគ្គិសនីផងដែរ៕