ស្ថានីយ៍ខួងនៅឯអណ្ដូងប្រេង Bach Ho។ (រូបថត៖ Huy Hung/TTXVN) |
ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា នេះគឺជាទិសដៅមានលក្ខណៈទម្លុះទម្លាយ ក្នុងបរិបទដែលការផ្លាស់ប្តូរថាមពល ត្រូវផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់សក្តានុពល និងគុណសម្បត្តិនៃផ្នែក នេះ ដើម្បីអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងថាមពលថ្មី ធានានូវការអភិវឌ្ឍផ្នែក ប្រេងឧស្ម័នប្រកបដោយនិរន្តរភាព និងទំនើប ដោយផ្សាភ្ជាប់នឹងការពន្លឿនការធ្វើ បរិវត្តកម្មបៃតង និងឌីជីថល ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងផលិតកម្មទំនើប ក្នុង ទិសដៅលើកកំពស់ភាពម្ចាស់ការ ភាពខ្លួនទីពឹងខ្លួន បង្កើនអត្រានៃការធ្វើមូលដ្ឋានីយ កម្មផងដែរ។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឲ្យផ្នែកប្រេងឧស្ម័នផ្តោតសំខាន់លើការទាក់ទាញ និងលើកទឹកចិត្តការ វិនិយោគពីសមាសភាគសេដ្ឋកិច្ចមិនមែនរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ; ការអនុវត្ត សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន; ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល; ជំរុញការ អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដោយផ្សាភ្ជាប់នឹងគោលនយោបាយទាក់ទាញអ្នកមានទេពកោសល្យ ការបណ្តុះបណ្តាលជំនាញ ដើម្បីបំពេញតាមតម្រូវ ការ និងស្តង់ដារអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ផ្នែកប្រេង ឧស្ម័នក្នុងបរិបទនៃសមាហរណ កម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែទូលំទូលាយ៕