|
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Timor Leste មានការបោះជំហានអភិវឌ្ឍន៍សកម្ម |
(VOV)_ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអះអាង
ដូច្នេះ នាថ្ងៃទី២១ ធ្នូ នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្ម
ឧស្សហកម្ម និងបរិស្ថាន Timor Leste ដឹកនាំដោយរដ្ឋមន្ត្រី លោក Constancio da
Conceicao Pinto ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី
លោក Hoang Trung Hai បានវាយតំលៃថា៖ ដំណើរទស្សនកិច្ចលើកនេះជារបត់
សំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច។ ប្រទេសមានសក្ដា
នុភាពជាច្រើន និងយថាទស្សន៍សហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺកសិកម្ម ថាមពល ទូរគមនាគមន៍ សុខាភិបាល និងអប់រំ។ រីឯ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងបរិស្ថាន Timor Leste សង្កត់ធ្ងន់អំពីការបង្កើនកិច្ច
សហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យអាទិភាពមួយចំនួន ហើយផ្តល់
គំនិតអំពីបណ្ដាវិស័យ ពិសេសគឺការដែលវៀតណាមគាំទ្រ Timor Leste ចូលរួម
អាស៊ាន ចាត់តាំងអ្នកជំនាញការ ទៅជួយឧបត្ថម្ភ Timor Leste អំពីការអប់រំ និងវប្បធម៌។
នាថ្ងៃនេះដែរ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជ
កម្ម ឧស្សាហកម្ម និងបរិស្ថាន Timor Leste បានចុះហត្ថលេខាលើអនុស្សារណះ
អំពីពាណិជ្ជកម្មអង្ករផងដែរ៕