នាថ្ងៃទី ១២ ខែឧសភា មន្ទីរទេសចរណ៍ទីក្រុង Da Nang បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នាអំពីផែនការស្តារសកម្មភាពទេសចរណ៍ឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺឆ្លងនេះ។ ដំណោះស្រាយទាំង ៨ ដែលបានផ្តល់ររួមមានការផ្សព្វផ្សាយព័ត៌មានវិស័យទេសចរណ៍; ធានាគោលដៅទេសចរណ៍សុវត្ថិភាព Da Nang ; ជំរុញនិងរក្សាជើងហោះហើរនានានៅពេលដែលរដ្ឋាភិបាលអនុញ្ញាតប្រតិបត្តិការ; ស្រាវជ្រាវនិងវាយតំលៃទីផ្សារភ្ញៀវទេសចរណ៍ ; បំប៉ន់និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។ លើសពីនេះទៀត ទីក្រុងក៏ផ្តោតសំខាន់លើការគាំទ្រដល់អង្គភាពអាជីវកម្មដើម្បីកសាងនិងលើកកម្ពស់គុណភាពនៃផលិតផលទេសចរណ៍ ព្រមទាំងជំរុញការងារតភ្ជាប់និងអនុវត្តគម្រោងការណ៍ធំៗដែលទាក់ទងនឹងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ៕