ថៃនិងកម្ពុជាសហប្រតិបត្តិការដើម្បីកាត់បន្ថយផលប៉ះពាល់នៃ ជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ថៃ និងកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ សំដៅកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ តាម រយៈគម្រោងសហប្រតិបត្តិការទ្វេភាគី ដូចជាកិច្ចសហប្រតិបត្តិការសុខាភិបាល សាធារណៈ ជាពិសេសនៅតាមតំបន់ព្រំដែន។ 
ថៃនិងកម្ពុជាសហប្រតិបត្តិការដើម្បីកាត់បន្ថយផលប៉ះពាល់នៃ ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា

ក្នុងជំនួបតាមប្រព័ន្ធអ៊ីនធឺណែត នាពេលថ្មីៗនេះ រវាងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជានោះ ប្រទេសទាំងពីរបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈ ធានាការ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនដោយរលូន ព្រមទាំងគ្រប់គ្រងការឆ្លងដែនរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ក្នុងស្ថាន ភាពកាត់បន្ថយការធ្វើដំណើរដូចបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ