នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានា រួមមានៈ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo; ព្រះមហាក្សត្រដាណឺម៉ាក Frederik X; Grand Duke Henri នៃ Luxembourg; ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក Jose Raul Mulino Quintero; នាយករដ្ឋមន្ត្រីនៃរដ្ឋប៉ាឡេស្ទីន Mohammad Mustafa; ប្រធានសហព័ន្ធស្វីស; Viola Amherd; រដ្ឋាភិបាលនៃសាធារណរដ្ឋរវ៉ាន់ដា; អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus; អគ្គលេខាធិការនៃសហភាពអន្តរសភា លោក Martin Chungong; អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ Doreen Bogdan-Martin; អគ្គលេខាធិការ Francophonie លោក Louise Mushikiwabo; សហប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់; រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz; គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឆេក ម៉ូរ៉ាវា; បក្សកុម្មុយនិស្តហ្វាំងឡង់ គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តន័រវេស.... បានផ្ញើសារទូលេខ សំបុត្រ ចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់អគ្គលេខាបក្ស លោក ង្វៀន ភូ ជុង ផងដែរ។
នៅលើបណ្តាញទំនាក់ទំនងការទូតប្រជាជន យោងតាមស្ថិតិរបស់សហភាពអង្គការមិត្តភាពវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា មានទូរលេខ សំបុត្រ និងសាររំលែកទុក្ខប្រមាណ ១៥០ ផ្ញើជូនបក្ស រដ្ឋ និងប្រជាជនវៀតណាម សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងអង្គការសមាជិកមជ្ឈឹម និងមូលដ្ឋាន៕