ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា

Chia sẻ
Vovworld-នាយប់ថ្ងៃទី១កញ្ញានៅអាគ៌ារដ្ឋសភាវៀតណាម
ថ្នាក់ដឹកនាំបក្ស​រដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិ
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា (VGP)


        Vovworld-នាយប់ថ្ងៃទី១កញ្ញានៅអាគ៌ារដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំបក្ស
​រដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិវៀតណាមបានរៀបចំជប់លៀងក្នុង​ឱកាស
ខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម(ទី២កញ្ញា)។ ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា មុននេះ​៧០​ឆ្នាំ​បដិវត្តន៍ខែ
សីហាទទួលបានជោគជ័យ នាថ្ងៃទី២កញ្ញាលោកប្រធានហូជីមិញបាន​ថ្លែងសេចក្តី
ប្រកាសឯករាជ្យប្រកាសចំពោះប្រជាជននិងទូទាំងពិភពលោកអំពីខឿនឯករាជ្យនៃ
ប្រទេសជាតិនិងការបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យ​សាធារណៈរដ្ឋនា
បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍​​ដ៏​មហិមារនោះជា
របត់ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រប្រទេសជាតិប្រជាជាតិវៀតណាម ឈានទៅសករាជថ្មី-
សករាជឯករាជ្យសេរីភាពនិងលិទ្ធិសង្គមនិយម។

        “មោទនភាពអំពីសមិទ្ធិដែលទទួលបាននោះ ប្រជាជនវៀតណាម​ជឿជាក់​ទៅ​លើ
អនាគតដ៏ភ្លឺស្វាង បន្តជំរុញលើគ្រប់វិស័យបុព្វហេតុផ្លាស់ប្តូរថ្មី​សមាហរណកម្ម​ស៊ី
ជម្រៅជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនៃ​ប្រទេស​ជាតិអភិវឌ្ឍន៍ដ៏រឹងមាំ។
វៀតណាមរួមជាមួយប្រទេសជិតខាង ប្រទេស​ក្នុង​ដំបន់រួមចំណែកសកម្មក្នុងការរក្សា
សន្តិភាពស្ថិរភាពក្នុងដំបន់ ដោះស្រាយ​ជំលោះការខ្វែងគំនិតដោយសន្តិវិធីលើមូលដ្ឋាន
គោរពច្បាប់អន្តរជាតិ ប្តេជ្ញារួមជា​មួយ​បណ្ដាប្រទេសអាស៊ានកសាងដ៏ជោគជ័យ
សហគមន៍អាស៊ាននិងទស្សនៈ​វិស័យ​អាស៊ានក្រោយឆ្នាំ២០១៥៕”

ប្រតិកម្មទៅវិញ