ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តឆែកនិងម៉ូរ៉ាវីផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

Chia sẻ

(VOVWORLD) -  ក្នុងឱកាសដែលលោក Nguyen Phu Trong បន្តជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម សម្រាប់អាណត្តិ ២០២១-២០២៥ ប្រធានបក្សកុម្មុយនិស្តឆែកនិងម៉ូរ៉ាវី (Moravia-KSCM) លោក Vojtech Filip បានផ្ញើសារអបអរសាទរ។

ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តឆែកនិងម៉ូរ៉ាវីផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិបិទបញ្ចប់មហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ VGP)

សារអបអរសាទរ បានបញ្ជាក់ថា សាធារណរដ្ឋឆែក តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពនិងទំនាក់ទំនងយូរអង្វែងរវាងបក្សនិងរដ្ឋទាំងពីរ។ លោក Vojtech Filip បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់បក្សកុម្មុយនិស្តវៀតណាមនោះ វៀតណាមនឹងទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើននិងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតជាក់ជាពុំខាន។ ទន្ទឹមជាមួយគ្នានោះ គោលមាគ៌ាដ៏ត្រឹមត្រូវ របស់បក្សកុម្មុយនិស្តវៀត ណាម ត្រូវបានបញ្ជាក់តាមរយៈសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច គោលនយោបាយសង្គម និងកិត្យានុភាពខ្ពស់នៅលើឆាកអន្តរជាតិ ដែលត្រូវបានចាត់ទុកថាជាកត្តាធានាសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រធានបក្សកុម្មុយនិស្តឆែកនិងលោកម៉ូរ៉ាវីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ ហើយការផ្លាស់ប្តូរប្រតិភូនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនឹងរួមចំណែកដល់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសាធារណរដ្ឋឆែក ជាពិសេស លើវិស័យសេដ្ឋកិច្ចតែម្តង៕

ប្រតិកម្មទៅវិញ