សកម្មភាពថែទាំបុណ្យតេតជូនប្រជាអាណិកជនវៀតណាមនៅកម្ពុជា |
នៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២១ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមបានរួមសហការជាមួយគណប្រតិបត្តិសមាគមខ្មែរ វៀតណាម នៅខេត្ត ព្រះសីហនុ និង សាខាក្រុមហ៊ុន Viettel Cambodia (Metfone) នៅខេត្ត ព្រះសីហនុ បានជូនអំណោយចំនួន ៥០ កញ្ចប់ដល់គ្រួសារប្រជាអាណិកជនវៀតណាម ដែលមានស្ថានភាពក្រីក្រនៅខេត្ត ព្រះសីហនុ។
ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងបានរៀបចំពិធីអុជធូប រំលឹកគុណូបការៈដល់វីរជន យុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ព្រមទាំងជូនអំណោយចំនួន ៣០០ កញ្ចប់ដល់ប្រជាជនដើមកំណើតវៀតណាម ដែលមានស្ថានភាពរស់នៅលំបាកនៅខេត្តនេះផងដែរ៕