ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

Chia sẻ
(VOVWORLD) - ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។ 
ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង - ảnh 1រូបថត៖ baochinhphu.vn

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha កាលពីថ្ងៃទី ១៣ ខែមិថុនា បានចុះហត្ថលេខាលើសេចក្តីសម្រេចដោយអនុម័តលើផែនការមេប្រព័ន្ធទេសចរណ៍ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ គោលដៅទូទៅនៃផែនការមេគឺដល់ឆ្នាំ ២០៣០ ទេសចរណ៍ពិតជាក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ អភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង; ក្លាយជាគោលដៅដែលមានសមត្ថភាពអភិវឌ្ឍន៍ឈានមុខគេលើពិភពលោក។

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។ ត្រឹមឆ្នាំ២០៣០ ១០០% នៃតំបន់និងគោលដៅទេសចរណ៍; គ្រឹះស្ថានស្នាក់នៅសម្រាប់ភ្ញៀវទេសចរ និងមូលដ្ឋានអាជីវកម្មសេវាកម្មផ្សេងទៀតតាមឆ្នេរសមុទ្រមិនប្រើប្រាស់ផលិតផលផ្លាស្ទិកប្រើតែមួយដង និងថង់ប្លាស្ទិកដែលពិបាករលាយ។ ត្រឹមឆ្នាំ ២០៤៥ ទេសចរណ៍នឹងបញ្ជាក់ពីតួនាទីជាកម្លាំងចលករនៃសេដ្ឋកិច្ច; ជាគោលដៅសកលដ៏លេចធ្លោ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទេសចរណ៍ឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខិតខំទទួលភ្ញៀវអន្តរជាតិចំនួន ៧០ លាននាក់; ប្រាក់ចំណូលសរុបពីភ្ញៀវទេសចររួមចំណែកពី ១៧% ដល់ ១៨%នៃផលិតផលក្នុងស្រុកសរុប។

ទាក់ទងនឹងការតំរង់ទិសអភិវឌ្ឍន៍ផលិតផល យោងតាមផែនការមេ នឹងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពបំផុតនូវធនធានទេសចរណ៍សមុទ្រ និងកោះ; អភិវឌ្ឍន៍មជ្ឈមណ្ឌលរមណីយដ្ឋានឆ្នេរលំដាប់ខ្ពស់ដោយមានម៉ាកយីហោរឹងមាំលើទីផ្សារអន្តរជាតិ; ពង្រីកតម្លៃវប្បធម៌ប្រចាំស្រុកនិងតំបន់; តភ្ជាប់បេតិកភណ្ឌវៀតណាមជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក; តភ្ជាប់ទេសចរណ៍ប្រកបដោយប្រសិទ្ធភាពជាមួយឧស្សាហកម្មវប្បធម៌៕

ប្រតិកម្មទៅវិញ