|
រូបថតៈ អ៊ីនធើណែត |
(VOVworld)-តាមអគ្គនាយកដ្ឋានគយវៀតណាមថា ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៥
នេះ តម្លៃប្រាក់ពាណិជ្ជកម្មនៃទំនិញនាំចេញរបស់វៀតណាម ទទួលបាន៤០ ពាន់
លានដុល្លារអាមេរិក កើន៧%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ មុខ
ទំនិញនាំចេញមួយចំនួនដែលទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មខ្ពស់ គឺទូរស័ព្ទគ្រប់
ប្រភេទ គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់ ឬស្បែកជើងជាដើម។ ក្នុងពេល
ជាមួយគ្នានោះ វៀតណាមទទួលបានប្រាក់ពាណិជ្ជកម្ម ឧស្សាហ ១៦,៤ពាន់លាន
ដុល្លារអាមេរិក តាមរយៈការនាំចេញទំនិញឧស្សាហកម្មធនធ្ងន់ និងផលរ៉ែស្រូប
យក៤៦%នៃ តម្លៃប្រាក់នាំចេញទំនិញសរុប។ EUនៅតែជាដៃគូ នាំចេញធំបំផុត
របស់វៀតណាម ដោយតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល ៧ពាន់លានដុល្លារ
អាមេរិក បន្ទាប់មកគឺទីផ្សារអាមេរិក កូរ៉េខាងត្បូង អាស៊ាន ចិននិងជប៉ុន៕