នាថ្ងៃទី១ កុម្ភៈ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាយកដ្ឋានប័ណ្ណសារនិងតម្កល់ទុកឯកសារជាតិ ក្រសួងមហាផ្ទៃបានសហការជាមួយមណ្ឌលកេរដំណែលលោកប្រធានហូជីមិញ រៀបចំពិព័រណ៍តាំងបង្ហាញក្រោមប្រធានបទ “រតនវត្ថុជាតិ - សម្រាំងអនុក្រឹត្យរបស់ប្រធានរដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៤៦”។
បណ្ដាអនុក្រឹត្យខាងលើត្រូវបានដាក់តាំងបង្ហាញតាមដំណាក់កាលចំនួន៤៖ ទី១គឺ “បដិវត្តន៍ខែសីហាបញ្ចប់ប្រកបដោយជោគជ័យ-របត់ប្រវត្តិសាស្ត្រ” ទី២គឺ “ការកសាងនិងពង្រឹងជាជំហានដំបូងរដ្ឋអំណាច” ទី៣គឺ “ការជំនះលើការលំបាកខាងសេដ្ឋកិច្ចហិរញ្ញវត្ថុ” ហើយទី៤គឺ “កសាង អភិវឌ្ឍន៍ផ្នែកវប្បធម៌ អប់រំ ពង្រឹងផ្នែកការពារប្រទេស សន្តិសុខសង្គម និងការទូត”។
ពិព័រណ៍នេះបានរួមចំណែកអះអាងនូវតួនាទីនិងសញ្ញាសម្គាល់របស់លោកប្រធានហូជីមិញ ជាប្រមុខរដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម៕