ជំរុញការទូទាត់ ដែលមិនប្រើប្រាស់សាច់ប្រាក់

Chia sẻ
(VOVWORLD) -នៅក្នុងសិក្ខាសាលានេះ  ធនាគារពិភពលោក WB បានវាយតម្លៃខ្ពស់ចំពោះបណ្ដាធនាគារវៀតណាម ដែលមានការវិឌ្ឍជាវិជ្ជមានតាមនិន្នការបច្ចេកវិទ្យាថ្មី តាមរយៈការផ្លាស់ប្តូរពីធនាគារប្រពៃណីទៅជា ធនាគារឌីជីថល និងធនាគារចល័ត។
ជំរុញការទូទាត់ ដែលមិនប្រើប្រាស់សាច់ប្រាក់ - ảnh 1ការទូទាត់ ដែលមិនប្រើប្រាស់សាច់ប្រាក់

នាថ្ងៃទី ៣០ ខែឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពី ពិព័រណ៍បច្ចេកវិទ្យាធនាគារអំពីបណ្ដាដំណោះស្រាយ "ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយក្នុងនិន្នាការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ច ដែលមិនប្រើប្រាស់សាច់ប្រាក់"។

នៅក្នុងសិក្ខាសាលានេះ  ធនាគារពិភពលោក WB បានវាយតម្លៃខ្ពស់ចំពោះបណ្ដាធនាគារវៀតណាម ដែលមានការវិឌ្ឍជាវិជ្ជមានតាមនិន្នការបច្ចេកវិទ្យាថ្មី តាមរយៈការផ្លាស់ប្តូរពីធនាគារប្រពៃណីទៅជា ធនាគារឌីជីថល និងធនាគារចល័ត។ លោក Alwaleed Alatabani ប្រធានក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ នៃធនាគារពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“ធនាគារជាច្រើនកំពុងយកចិត្តទុកដាក់ដល់ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនៅវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ការទាក់ទងផ្ទាល់ ជាមួយដំណោះស្រាយ ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនៅវៀតណាមនៅតែមានកម្រិតទាប ពោលគឺ មនុស្សពេញវ័យនៅទីក្រុងបានទាក់ទងផ្ទាល់ជាមួយសេវាកម្មហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយចំនួន ៣១ ភាគរយតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ប្រការនេះបានតម្រូវឱ្យធនាគារចាំបាច់ត្រូវមានដំណោះស្រាយ ដើម្បីពន្លឿនសេវាកម្មទូទាត់ ដែលមិនប្រើប្រាស់សាច់ប្រាក់ក៏ដូចជាបង្កើតសេវាកម្មហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយជា
ច្រើន ឲ្យសមស្របនឹងតម្រូវការរបស់អតិថិជនផងដែរ”៕

ប្រតិកម្មទៅវិញ