ជួយឧបត្ថម្ភផ្នែកច្បាប់សម្រាប់ទណ្ឌិតមុននឹងត្រឡប់មកជាមួយសហគមន៍

Chia sẻ
(VOVworld)-សិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងជួយឧបត្ថម្ភផ្នែកច្បាប់ សម្រាប់ ទណ្ឌិតដែលបញ្ចប់ការផ្តន្ទាទោសដាក់ពន្ធនាគារ បានប្រព្រឹត្តទៅ 

(VOVworld)-សិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងជួយឧបត្ថម្ភផ្នែកច្បាប់ សម្រាប់
ទណ្ឌិតដែលបញ្ចប់ការផ្តន្ទាទោសដាក់ពន្ធនាគារ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី
២៩ មិថុនានៅទីក្រុងហាណូយ។​នេះក៏ជាខ្លឹមសារនៃគម្រោងការ “បង្រៀននិងការ
ប្រឹក្សា យោបល់ផ្នែកច្បាប់សម្រាប់ទណ្ឌិតដែលបញ្ចប់ការផ្តន្ទាទោសដាក់ពន្ធនាគារ”
 ដោយ មជ្ឈមណ្ឌលពិគ្រោះយោបល់ផ្នែកច្បាប់ និងកម្មវិធីអភិវឌ្ឍន៍អ.ស.បអនុវត្ត។
ថ្លែងមតិ ក្នុងសិក្ខាសាលានេះ លោក Scott Ciment ទីប្រឹក្សាគោលនយោបាយស្តីពី
បទបញ្ញត្តិ របស់កម្មវិធីអភិវឌ្ឍន៍អ.ស.បនៅវៀតណាម បានឲ្យដឹងថា គំរោងការនេះ
នឹងមានការ ចូលរួមរបស់និស្សិតផ្នែកច្បាប់និងការជួយឧបត្ថម្ភរបស់គ្រូ មេធាវី សំដៅ
រួមចំណែក ជួយទណ្ឌិតសម្របខ្លួនចូលក្នុងសហគមន៍។​គម្រោងការនេះ ក៏ជាឱកាស
ជួយនិស្សិត អនុវត្តនូវចំណេះដឹងច្បាប់ដែលបានរៀននៅសាលាចូលក្នុងស្ថាន​ភាព
ជាក់ស្តែង៕

ប្រតិកម្មទៅវិញ