ជប៉ុនរត់ប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកអ្នកបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដី

Chia sẻ
(VOVWORLD) - យោងតាមរបាយការណ៍ថ្មីបំផុតដែលបានចេញផ្សាយនៅថ្ងៃទី ៤ ខែមករា មនុស្សជាង ៥០នាក់នៅតែបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយរញ្ជួយដី ដែលបានកើតឡើងនៅថ្ងៃទី ១ ខែមករានៅលើឧបទ្វីប Noto របស់ប្រទេស ជប៉ុន។ 
ជប៉ុនរត់ប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកអ្នកបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដី - ảnh 1អ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះដែលជាប់នៅក្រោយការរញ្ជួយដីនៅ Wajima ខេត្ត Ishikawa ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN)

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់នៅពេលនេះ បានឡើងដល់យ៉ាងហោចណាស់  ៧៨នាក់ និងយ៉ាងហោចណាស់ ៣៣០នាក់បានរងរបួស។ អាជ្ញាធរក្នុងប្រទេសនេះកំពុងរត់ប្រណាំងនឹងពេលវេលាដើម្បីស្វែងរកអ្នកបាត់ខ្លួនក្នុងគំនរបាក់បែក ខណៈឱកាសនៃការស្វែងរកអ្នកនៅរស់មានភាពបង្រួមតូចជាលំដាប់។ មន្ត្រីប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងប៉ូលីសរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុនបានចូលរួមក្នុងការជីកកកាយស្វែងរកអ្នកនៅរស់នៅក្នុងគំនរបាក់បែកក្នុងតំបន់រញ្ជួយដី។

ដោយសារឥទ្ធិពលនៃការរញ្ជួយដីនេះ គ្រួសារប្រហែល ២៩.០០០ នៅក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន នៅតែគ្មានអគ្គិសនីប្រើប្រាស់។ ទន្ទឹមនឹងនេះដែរ គ្រួសារជាង ១១០.០០០ នៅ Ishikawa និងតំបន់ជុំវិញចំនួនពីរ មិនមានទឹកប្រើប្រាស់។ បច្ចុប្បន្ននេះ ការងារជួយសង្គ្រោះដល់សហគមន៍តូចៗនៅតំបន់ឧបទ្វីប Noto កំពុងប្រឈមនឹងការលំបាកជាច្រើន ដោយសារការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ