ជនរងគ្រោះក្នុងអគ្គិភ័យនៅអាមេរិកនិងឥណ្ឌាកើនឡើងយ៉ាងខ្លាំង

Chia sẻ
(VOVWORLD) - បរិមាណជនត្រូវស្លាប់ក្នុងអគ្គិភ័យដែលបានកើតមានឡើងនៅអាគារលំដៅដ្ឋាននៅខ័ណ្ឌ Bronx ទីក្រុង New York នាយប់ថ្ងៃទី ២៨ ធ្នូ បានកើនឡើងយ៉ាងហោចណាស់ចំនួន ១២ នាក់ ក្នុងនោះ មានកុមារមួយនាក់។ 
ជនរងគ្រោះក្នុងអគ្គិភ័យនៅអាមេរិកនិងឥណ្ឌាកើនឡើងយ៉ាងខ្លាំង	 - ảnh 1 ជនរងគ្រោះក្នុងអគ្គិភ័យនៅអាមេរិកនិងឥណ្ឌាកើនឡើងយ៉ាងខ្លាំង

(VOVworld) – បរិមាណជនត្រូវស្លាប់ក្នុងអគ្គិភ័យដែលបានកើតមានឡើងនៅអាគារលំដៅដ្ឋាននៅខ័ណ្ឌ Bronx ទីក្រុង New York នាយប់ថ្ងៃទី ២៨ ធ្នូ បានកើនឡើងយ៉ាងហោចណាស់ចំនួន ១២ នាក់ ក្នុងនោះ មានកុមារមួយនាក់។ ជនរងរបួសធ្ងន់ធ្ងរចំនួន ៤ ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅទីកន្លែងកើតហេតុអភិបាល ក្រុង New York  លោក Bill de Blasio បានឲ្យដឹងថា៖ នេះជាអគ្គិភ័យធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យមនុស្សនាក់ត្រូវស្លាប់ជាច្រើននៅទីក្រុងនេះក្នុងអំឡុង ២៥ ឆ្នាំ កន្លងទៅ។ ក្នុង ពេលនោះ ជនត្រូវស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Kamala Mills នៅទីក្រុង Mumbai ឥណ្ឌាបានកើនឡើងដល់ ១៥ នាក់៕

ប្រតិកម្មទៅវិញ