ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានអះអាងថា ជំនួយរបស់ JICA បានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម ជាពិសេសគឺក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតែម្តង។ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុន ដែលកំពុងមានការអភិវឌ្ឍជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ។ នាពេលនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានស្នើឲ្យ JICA បន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម។
ចំណែកឯអនុប្រធាន JICA លោក Yasushi Tanaka បានលើកឡើងថា JICA មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋសភាវៀតណាម។ នាពេលខាងមុខនេះ JICA នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស កែលំអបរិយាកាសវិនិយោគអាជីវកម្មការ និងវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធផងដែរ៕