ជនបរទេសជាច្រើនចូលរួមបណ្តាអង្គការភេរវកម្ម

Chia sẻ
(VOVworld)-ក្រុមប្រឹក្សាសន្តិសុខអ.ស.ប  ទើបនឹង
បើកកិច្ចប្រជុំពេញអង្គនៅទី ស្នាក់ការអ.ស.បប្រចាំទីក្រុងញ៉ូវយ៉ក

ជនបរទេសជាច្រើនចូលរួមបណ្តាអង្គការភេរវកម្ម - ảnh 1
ពួកឧទ្ទាម IS (រូបថតៈ AFP)


(VOVworld)-ក្រុមប្រឹក្សាសន្តិសុខអ.ស.ប  ទើបនឹងបើកកិច្ចប្រជុំពេញអង្គនៅទី ស្នាក់ការអ.ស.បប្រចាំទីក្រុងញ៉ូវយ៉ក ដោយពិនិត្យទៅលើការគំរាមកំហែងកាន់ តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃរបស់អង្គការភេវកម្មចំពោះសន្តិភាព​សន្តិសុខពិភព
លោក។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បាន
សង្កត់ធ្ងន់ថា ប្រទេសជាសមាជិកអ.ស.ប គប្បីពង្រឹងនិងពង្រីកផែនមហា
សាមគ្គី សម្របសម្រូលគ្នាក្នុងការប្រឆាំងជំទាស់នឹងភេរវកម្ម ផ្លាស់ប្តូរព័ត៌មាន កំណត់យន្តការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរឹង គោរពច្បាប់អន្តរជាតិនិងមិន រំលោភទៅលើសិទ្ធិមនុស្ស។ លោករូបនេះមានការព្រួយបារម្ភថា តាំងពីរដូវ
ប្រាំងឆ្នាំមុនដល់ខែមិនាឆ្នាំ២០១៥នេះ មានជនបរទេសចូលរួមអង្គការភេរវកម្ម
រដ្ឋឥស្លាម (IS) និងក្រុមភេរវកម្មផ្សេងៗទៀតឡើងដល់៧០%។ លោកបានអំ ពាវនាវប្រទេសនានាជាសមាជិកអ.ស.ប ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កែលំអរជីវភាពរស់នៅសម្រាប់ប្រជាពលករ និងមានវិធានការរាំងស្កាត់ប្រជា​ពលរដ្ឋចូលរួមបណ្តាអង្គការភេរវកម្ម រួមចំណែករុញថយក្រោយអនុភាពភេរវកម្ម
លើពិភពលោក៕

ប្រតិកម្មទៅវិញ