|
ជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី២៤ទិវាបុណ្យជាតិអាមេនី |
(VOV)_នារសៀលថ្ងៃទី៥ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប
ប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា
ឆ្នាំ ១៩៤៥-ថ្ងៃទី២ កញ្ញា ឆ្នាំ ២០១៥) និងលើកទី២៤ទិវាបុណ្យជាតិអាមេនី (ថ្ងៃ ទី ២១ កញ្ញា ឆ្នាំ ១៩៩១- ថ្ងៃទី២១ កញ្ញា ឆ្នាំ ២០១៥)។ ថ្លែងមតិនៅទីនេះ ប្រធានស
មាគមមិត្តភាពវៀតណាម-អាមេនី លោក Nguyen Van Thuan បានចាត់ទុកថា៖ជំនួប
ប្រាស្រ័យនេះ ជាសកម្មភាព១ក្នុងចំណោមសកម្មភាពរួមវិភាគទានយ៉ាងសកម្ម
ដើម្បីរឹតបន្តឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅអនាគត១ប្រកបដោយ
សម្បូររុងរឿងសំរាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ លេខាទី៣ ស្ថានទូតសា
ធារណរដ្ឋអាមេនី ប្រចាំនៅវៀតណាម Arsen Kotanjyan បានអះអាងថា៖ នាពេល
ខាងមុខនេះ ស្ថានទូតនឹងបន្តគាំទ្រ រួមសហការជាមួយសមាគមមិត្តភាពវៀតណាម
-អាមេនី រៀបចំសកម្មភាពផ្សេងៗ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ
បត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ អាមេនីនិងវៀតណាម៕