“ជំនួបប្រាស្រ័យ Da Nang” - ចែករំលែកឱកាសសហប្រតិបត្តិការនិងវិនិយោគ

Chia sẻ
(VOVWORLD) - វេទិកា “ជំនួបប្រាស្រ័យ Da Nang ២០២៤” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុង Da Nang ដោយមានការចូលរួមពីគណៈប្រតិភូក្នុងស្រុក និងអន្តរជាតិជិត ៤០០ នាក់។
“ជំនួបប្រាស្រ័យ Da Nang” - ចែករំលែកឱកាសសហប្រតិបត្តិការនិងវិនិយោគ - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ (រូបថត៖ TTXVN)
នៅវេទិកានេះ ទីក្រុង Da Nang បានឧទ្ទេសនាមអំពីទិសដៅ គោលនយោបាយសមាហរណកម្ម និងអាទិភាពអភិវឌ្ឍន៍របស់ទីក្រុងនាពេលខាងមុខ ព្រមទាំងបានបញ្ជាក់ថា ទីក្រុងត្រៀមខ្លួនជាស្រេចទទួលរលកថ្មីនៃការវិនិយោគលើ វិស័យសំខាន់ៗនាពេលខាងមុខ រួមមាន៖ បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា semiconductor និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្ស ទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖
“ខ្ញុំរំពឹងថា ជាមួយនឹងការប្តេជ្ញាចិត្ត ការស្រុះចិត្តគំនិត និងដើម្បីផលប្រយោជន៍ របស់ភាគីពាក់ព័ន្ធ នាពេលខាងមុខ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរ ជាតិ ការងារទាក់ទាញនិងធ្វើអាជីវកម្មទុនវិនិយោគនឹងកាន់តែជាក់ស្ដែង ទាំងបរិមាណ និងគុណភាព ទាំងទទឹងនិងជម្រៅ។  ជោគជ័យរបស់អ្នកគឺជាកាណាលផ្សព្វផ្សាយដ៏ មានប្រសិទ្ធភាពបំផុតសម្រាប់បរិយាកាសវិនិយោគ និងធុរកិច្ចរបស់ទីក្រុង Da Nang រួមចំណែកផ្សព្វផ្សាយសារអំពី Da Nang - ទីក្រុងគួរឲ្យរស់នៅ គួរឲ្យវិនិយោគ ទៅកាន់ សហគមន៍ធុរកិច្ចក្នុងស្រុកនិងបរទេស”។
នៅក្នុងវេទិកានេះផងដែរ គណៈកម្មាធិការប្រជាជន និងស្ថាប័នមានសមត្ថកិច្ចនៃ ទីក្រុងក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការអន្តរ ជាតិ និងសហគ្រាសធំៗដូចជា៖ សម្ព័ន្ធក្រុមហ៊ុន Synopsys; សម្ព័ន្ធក្រុមហ៊ុន Intel; ផ្តល់លិខិតផ្ដល់សច្ចាច័នលើការវិនិយោគដល់ក្រុមហ៊ុន KP Aero (កូរ៉េខាងត្បូង) ជាមួយនឹងគម្រោងអវកាសដែលមានតម្លៃ ២០ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ