លោក Al-Houthi បានចេញការព្រមានខាងលើ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំង Houthi នៅថ្ងៃដដែលនោះ បានឲ្យដឹងថាអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនប្រាំលើក សំដៅទៅលើអាកាសយានដ្ឋាន Hodeidah ក្នុងទីក្រុង Hodeidah ។ មុននោះ កាលពីថ្ងៃទី៣០ ខែមេសា អាមេរិកបានធ្វើការវាយប្រហារមួយទៀតលើកំពង់ផែ Al-Saleef ក្នុងទីក្រុង Hodeidah បន្ទាប់កងទ័ពអាមេរិកបានប្រកាសស្ទាក់ចាប់ការវាយប្រហារដោយយន្តហោះដ្រូនរបសក្រុម Houthi នាថ្ងៃដដែល។
កប៉ាល់ដឹកទំនិញ រងការវាយប្រហារដោយកងកម្លាំង Houthi នៅឯឆ្នេរសមុទ្រ Hodeidah ប្រទេសយេម៉ែន។ រូបថត៖ IRNA/TTXVN |
លោក Al-Houthi ក៏បានឲ្យដឹងថា កម្លាំងនេះបានបាញ់បង្ហោះមីស៊ីបាលីស្ទិក និងយន្តហោះដ្រូនចំនួន ៦០៦ គ្រឿងប្រឆាំងនឹងនាវាអ៊ីស្រាអែល អាមេរិក និងអង់គ្លេសចំនួន ១០៧ គ្រឿងនៅក្នុងសមុទ្រក្រហម ច្រក Bab Al-Mandab ឈូងសមុទ្រ Aden និងមហាសមុទ្រឥណ្ឌា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣មក ។ លោក Al-Houthi បានបន្ថែមថា អាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារចំនួន ៤៥២ លើកសំដៅទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សចំនួន ៤០ នាក់ និង ៣៥ នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីខែមករា ឆ្នាំ ២០២៤៕