ក្នុងពេលជាមួយគ្នានោះ លោកប្រធានាធិបតីទួរគី ក្រសួងការបរទេស ក៏ដូចជាក្រសួងពាណិជ្ជកម្មនៃប្រទេសនេះ មិនបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការនោះទេ។
ប្រធានាធិបតីទួរគី Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។ (រូបថត៖ AFP) |
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដោយរារាំងការនាំចូល និងនាំចេញទំនិញរបស់អ៊ីស្រាអែលទៅកាន់ប្រទេសទួរគី។ លោក Israel Katz បានបន្ថែមថា អ៊ីស្រាអែលបានខិតខំប្រឹងប្រែងដើម្បីបង្កើតជម្រើសផ្សេងទៀត ដើម្បីជំនួសទំនាក់ទំនងពាណិជ្ជកម្មជាមួយទួរគី ដោយផ្តោតលើផលិតកម្មក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងៗ។
ទំនាក់ទំនងការទូតរវាងទួរគី និងអ៊ីស្រាអែលកាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស់ (ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣)។ ទួរគីគឺជាប្រទេសមួយដែលបានប្រឆាំងនិងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះយុទ្ធនាការវាយប្រហារយោធារបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យជនស៊ីវិលប៉ាឡេស្ទីនជាង ១១១.០០០ នាក់បានស្លាប់។ នាថ្ងៃទី ១ ខែឧសភាទួរគីបានប្រកាសនឹងចូលរួមជាមួយអាហ្វ្រិកខាងត្បូង ក្នុងការប្តឹងអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕