មហាសន្និបាតអ.ស.ប បានអនុម័ត​លើ​សេចក្តីសម្រេចចិត្តដោយវៀតណាម​ជាសហអធិបតី ស្តីពីឆ្នាំអន្តរជាតិ​នារី​កសិករ

Chia sẻ
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី ២ ឧសភា បានអនុម័តលើសេចក្តីសម្រេចមួយ ដោយប្រកាសឆ្នាំ ២០២៦ ជាឆ្នាំអន្តរជាតិនៃនារីកសិករ ហើយបានអំពាវនាវឱ្យពិភពលោកជួយជ្រោមជ្រែងព្រឹត្តិការណ៍នេះ។

សេចក្តីសម្រេចចិត្តនេះត្រូវបានស្នើឡើងដោយក្រុមស្នូលគឺសហរដ្ឋអាមេរិក អាហ្សង់ទីន កូឡុំប៊ី បារាំង អ៊ីតាលី ជប៉ុន ម៉ារ៉ុក ប៉េរូ ហ្វីលីពីន និងវៀតណាម ហើយត្រូវបានគាំពារដោយប្រទេសចំនួន ១២៦ ។

មហាសន្និបាតអ.ស.ប បានអនុម័ត​លើ​សេចក្តីសម្រេចចិត្តដោយវៀតណាម​ជាសហអធិបតី ស្តីពីឆ្នាំអន្តរជាតិ​នារី​កសិករ - ảnh 1សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ VOV នៅអាមេរិក

យោងតាមសេចក្តីសម្រេចចិត្តនេះ សកម្មភាពជួយជ្រោមជ្រែងនឹងផ្តោតលើការលើកកម្ពស់ការយល់ដឹង និងជំរុញគោលនយោបាយដោះស្រាយការលំបាកនិងបញ្ហាប្រឈមនានាដែលស្ត្រីក្នុងវិស័យកសិកម្មជួបប្រទះនៅក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ។ លើសពីនេះ សកម្មភាពក៏មានគោលបំណងលើកតម្កើងគំនិតផ្តួចផ្តើម គោលនយោបាយ និងសកម្មភាពឆ្ពោះទៅ ឬកំពូងត្រូវបានអនុវត្តដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយសម្រេចបាននូវគោលដៅសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រីក្នុងវិស័យកសិកម្ម។

អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នឹងសម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម (ប្រទេសអ៊ីតាលី) ដើម្បីគាំទ្រដល់ការអនុវត្តសេចក្តីសម្រេចចិត្ត និងរៀបចំសកម្មភាពសម្រាប់ឆ្នាំអន្តរជាតិនៃនារីកសិករ៕

ប្រតិកម្មទៅវិញ