ជាន់ខ្ពស់អាស៊ាន២៧៖ប្រទេសជាច្រើនព្រួយបារម្ភអំពីបំរ៉ែបំរួលដែលបាននិងកំពុងកើតមានឡើងនៅសមុទ្រខាងកើត

Chia sẻ
(VOVworld)-បន្តរៀបវារៈនៃសន្និសីទជាន់ខ្ពស់អាស៊ាន២៧និងសន្និសិទទាក់ទិន នានា នារសៀលថ្ងៃទី២១វិច្ឆិការ នៅទីក្រុងគូឡាឡាំពួរ

(VOVworld)-បន្តរៀបវារៈនៃសន្និសីទជាន់ខ្ពស់អាស៊ាន២៧និងសន្និសិទទាក់ទិន
នានា នារសៀលថ្ងៃទី២១វិច្ឆិការ នៅទីក្រុងគូឡាឡាំពួរនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញចូលរួម  បណ្តាសន្និសីទជាន់ខ្ពស់អាស៊ាននិងសន្និសីទទាក់ទិននានានេះ។ នៅទីនេះ
ថ្នាក់ដឹកនាំអាស៊ាន បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសមុទ្រខាងកើត។ ហើយតំណាងជាច្រើនបានចែករំលែកនូវការព្រួយបារម្ភអំពីបំរ៉ែបំរួលដែលបាន និងកំពុងកើតមានឡើងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដោយបណ្តាលការ គំរាមកំហែងសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត។ នៅទីនេះ នា
យករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់របស់ ភាគីនានាក្នុងការបង្កើនវិធានការកសាងទំនុកទុកចិត្ត និងដោះស្រាយជំលោះ
ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងអំពាវនាវឲ្យភាគីនានា អនុវត្តប្រកបដោយ
ប្រ សិទ្ធិភាព សេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាង
កើត (DOC) និងឈានទៅកិច្ចចរចារជាក់ស្តែងដើម្បីសម្រេចយ៉ាងឆាប់ៗ ក្រម
ប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត(COC)។

        នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន ភាគីទាំងពីរបានឯកភាព ជម្រុញទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ ដែលប្រមូលផ្តុំទៅលើវិស័យយកចិត្តទុកដាក់ដូចគ្នា ដូចជា
ពាណិជ្ជកម្ម និងព្រមព្រៀងគ្នានាំតម្លៃប្រាក់ពាណិជ្ជកម្មទេ្វភាគីឡើងដល់ មួយពាន់ ពាន់លានដុល្លាអាមេរិក និងការវិនិយោគទ្វេភាគីឡើងកម្រិត១៥៩ពាន់ លានដុល្លារអាមេរិកនាឆ្នាំ២០២០។

        នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌា ថ្នាក់ដឹកនាំទាំងអស់បានឯកភាព បង្កើនទំនាក់ទំនងតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវផែនការសកម្ម ភាពថ្មីដំណាក់កាល២០១៦-២០២០។

ជាន់ខ្ពស់អាស៊ាន២៧៖ប្រទេសជាច្រើនព្រួយបារម្ភអំពីបំរ៉ែបំរួលដែលបាននិងកំពុងកើតមានឡើងនៅសមុទ្រខាងកើត - ảnh 1
ថ្នាក់ដឹកនាំអាស៊ាន +3

        នៅសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក ភាគីទាំងពីរបានព្រមព្រៀងគ្នា លើកកំពស់ទំនាក់ទំនងអាស៊ាន អាមេរិកឡើងកម្រិតដៃគូយុទ្ធសាស្ត្រ និងឯក​ ភាពរៀបចំសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន -អាមេរិកក្នុងឆ្នាំ២០១៦ខាងមុខ។

        នៅសន្និសីទជាន់ខ្ពស់អាស៊ាន+3 (អាស៊ាន ជប៉ុន កូរ៉េខាងត្បូង ចិន) ថ្នាក់ដឹកនាំបានសន្យាជម្រុញកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យដោយឈរ
លើមូលដ្ឋានអនុវត្តផែនការកិច្ចការអាស៊ាន+3 (២០១៣-២០១៧)ផងដែរ៕

 

ប្រតិកម្មទៅវិញ