ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមនិងព្រឹទ្ធសមាជិកអាមេរិកលោក Patrick Leahy (រូបថត៖tuoitre.vn) |
គម្រោងបោសសម្អាតជាតិគីមីពុល dioxin នៅតំបន់ព្រលានយន្តហោះ Bien Hoa ត្រូវបានចាប់ផ្ដើមនាព្រឹកថ្ងៃទី២០ ខែមេសា។ ថ្លែងនៅទីនេះ ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់សមត្ថកិច្ចវៀតណាមក្នុងកិច្ចសហការជាមួយសមត្ថកិច្ចអាមេរិក សំដៅ ដំណើរការគម្រោងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយពីសង្គ្រាម ដែលក្នុងនោះមានគម្រោងបោសសម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa។ តាមលោកថា គម្រោងនេះបានបង្ហាញយ៉ាង ច្បាស់នូវការខិតខំប្រឹងប្រែងរួមរវាងវៀតណាមជាមួយអាមេរិកក្នុងការជំនះពុះពារ លើផលវិបាកដោយសង្គ្រាម តាមនោះធ្វើអោយទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយបន្តរីកចម្រើនយ៉ាងស៊ីជំរៅថែមទៀត។
ចំណែកឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink បានថ្លែងថា៖
“យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដោយមានវត្តមាននៅទីនេះ។ ដោយមាន ការជួយឧបត្ថម្ភនិងការបញ្ជាណែនាំរបស់ឯកឧត្តមព្រឹទ្ធសមាជិក Patrick Leahy ក៏ដូចជាឯកឧត្តមព្រឹទ្ធសមាជិកផ្សេងចំនួន៨រូបទៀត ខ្ញុំជឿជាត់ថា គម្រោងបោស សម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa នឹងប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ”។
នាព្រឹកថ្ងៃដដែល ស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) និងការិយា ល័យស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទទួលបន្ទុកការជំនះពុះពារលើ ផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយពីសង្គ្រាមនៅវៀតណាម (ការិយាល័យ ៧០១) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការកែលំអគុណភាពជីវភាពរស់នៅសម្រាប់ជនពិការនៅខេត្តចំនួន៧របស់វៀតណាមរួមមាន៖ Quang Tri Thua Thien Hue Quang Nam Binh Dinh Dong Nai Binh Phuoc និង Tay Ninh៕