អនុរដ្ឋមន្រ្តី ពាណិជ្ជកម្មចិនលោក Wang Shouwen (រូបថត៖ AFP/TTXVN) |
សេចក្ដីប្រកាសខាងលើត្រូវបានអនុរដ្ឋមន្រ្តី ពាណិជ្ជកម្មចិនលោក Wang Shouwen ធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ក្នុងបរិបទ ដែលជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចជួរមុខទាំងពីរនេះកាន់តែតានតឹងឡើងៗ។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកព័ត៌មាន លោក Wang Shouwen ចាត់ទុក ថា បន្ទាប់ពីវង់ចរចាពាណិជ្ជកម្មជាន់ខ្ពស់ចំនួន៤វង់ ចិននិងអាមេរិកបានទទួល ការស្រុះចិត្តគំនិតគ្នាជាច្រើន ប៉ុន្តែកាយវិការនានារបស់វ៉ាស៊ីនតោននាពេលថ្មីៗនេះ បានបណ្ដាលឲ្យកិច្ចចរចានេះជួបការលំបាកដើម្បីបន្តទៀត។ លោកបានសង្កត់ធ្ងន់ ថា ពេលវេលាចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាជាន់ខ្ពស់នេះ គឺពឹងផ្អែកទាំងស្រុង ទៅលើភាគីអាមេរិក ព្រមទាំងអះអាងថា សង្គ្រាមពាណិជ្ជកម្មមួយដែលមិនសម ស្របទៅនឹងផលប្រយោជន៍នៃភាគីទាំងពីរ ត្រូវបញ្ឈប់ភ្លាមមួយរំពេច។ មន្ត្រីរូបនេះ ក៏បានចាត់ទុកថា ចិននិងអាមេរិកអាចដោះស្រាយជម្លោះតាមរយៈការពិគ្រោះ យោបល់ ប៉ុន្តែត្រូវពឹងផ្អែកទៅលើសមភាព ភាពស្មោះត្រង់និងការគោរពការ សន្យានានារបស់ភាគីទាំងពីរផងដែរ៕