ចិនដំឡើងពន្ធលើផលិតផលបំពង់ថែបរបស់អាមេរិក និងសហភាពអឺរ៉ុប

Chia sẻ
(VOVWORLD) -យោងតាមសេចក្តីប្រកាសរបស់ក្រសួងនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតបំពង់ថែបរបស់អាមេរិកគឺជាមុខសញ្ញាត្រូវបង់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃពី ១០១ ទៅ ១៤៧,៨ %។
ចិនដំឡើងពន្ធលើផលិតផលបំពង់ថែបរបស់អាមេរិក និងសហភាពអឺរ៉ុប - ảnh 1 កម្មករនៅរោងចក្រផលិតដែកថែបនៅទីក្រុងសានដុងប្រទេសចិន  (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៤ ខែមិថុនា ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថានឹងដំឡើងពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើផលិតផលបំពង់ថែប ដែលនាំចូលពីអាមេរិក និងសហភាពអឺរ៉ុប (EU)។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតបំពង់ថែបរបស់អាមេរិកគឺជាមុខសញ្ញាត្រូវបង់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃពី ១០១ ទៅ ១៤៧,៨ %។ ក្នុងពេលនោះ អត្រាពន្ធចំពោះសហគ្រាសផលិតមុខទំនិញនេះរបស់ EU គឺ ៥៧,៩ ទៅ ៦០,៨% តែប៉ុណ្ណោះ។ ការដំឡើងពន្ធនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី ១៤ ខែមិថុនា៕

ប្រតិកម្មទៅវិញ