ចិន-កូរ៉េខាងត្បូងដំណើរការសន្ទនាជាន់ខ្ពស់

Chia sẻ
(VOVworld) – នាថ្ងៃទី ២៧ មិថុនា ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី​ Park
Geun-hye ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅចិន។ 

(VOVworld) – នាថ្ងៃទី ២៧ មិថុនា ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាជាមួយ
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី​ Park Geun-hye ដែលកំពុងមានដំណើរទស្សនកិច្ចជា
ផ្លូវការនៅចិន។ ក្នុងជំនួបសន្ទនានេះ ប្រធានរដ្ឋចិន លោក Xi Jinping បានវាយតំលៃខ្ពស់
ចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនិងនេះគឺជាផ្នែកសំខាន់មួយក្នុងគោលនយោបាយ
កិច្ចការបរទេសរបស់ ចិន។ លោក Xi Jinping បានជឿជាក់ថា៖ ដំណើរទស្សនកិច្ចរបស់
លោកស្រី Park Geun-hye នឹងជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី
រវាង ចិននិងកូរ៉េខាងត្បូងឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ ប្រធានាធិបតី Park Geun-hye បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងកូរ៉េខាត្បូង-ចិនមានការបោះជំហានសកម្ម ក្នុងរយៈពេល
កន្លងមក។ ដំណើររទស្សនកិច្ចនៅចិនលើកនេះរបស់លោកស្រី Park Geun-hye នឹងជំរុញ
ការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីបូព៌ារ។ បន្ទាប់ពីជំនួបសន្ទនា ថ្នាក់ដឹកនាំទាំង
២ រូបបានធ្វើជាកស្សិណសាក្សីពិធីចុះហេត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការ
ចំនួន ៨ លើវិស័យថាមពល ពាណិជ្ជកម្មបច្ចេកទេសនិងកិច្ចសហប្រតិបត្តិការលើសមុទ្រ៕ 

ប្រតិកម្មទៅវិញ