(VOVworld)-នាថ្ងៃទី១៣សីហា ចិនបន្តការបញ្ចុះតម្លៃប្រាក់យន់បន្ថែម១,១១%បើ ប្រៀងនឹងប្រាក់ដុល្លារអាមេរិក។ នេះជាថ្ងៃទី៣ជាបន្តដែលប្រាក់ NDT ធ្លាក់ថ្លៃ
យ៉ាងខ្លាំង។ តាមអត្រាប្តូរប្រាក់ថ្មីបំផុតរបស់ធនគាកណ្តាលចិនថា ១ដុល្លារអាមេ រិកអាចប្តូរបាន៦,៤០១០ NDT។មុននោះនាថ្ងៃ១១សីហា ធនាគានេះបានបញ្ចុះ តម្លៃអត្រាប្តូរប្រាក់ចុះត្រឹម១,៩% ជាការបញ្ចុះតម្លៃខ្លាំងបំផុតក្នុង២០ឆ្នាំកន្លងទៅ។
នាថ្ងៃទី១២សីហា NDT បន្តចុះតម្លៃ១,៦% បណ្តាលឲ្យប្រាក់នេះធ្លាក់ក្នុងកម្រិត ទាបបំផុតក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ការសម្រេចបញ្ចុះតម្លៃរបស់ NDT ធ្វើឲ្យ ទីផ្សាភាគហ៊ុនទ្វីបអាស៊ីនិងអឺរ៉ុប ក៏ដូចជានៅអាមេរិកថយចុះ ក្នុងនោះតម្លៃ ប្រេងលើទីផ្សាញ៉ូវយ៉ក់ក៏បន្តធ្លាក់ចុះផងដែរ៕