មហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN) |
កាលពីថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៣០ សន្និបាតឯកភាពគ្នាបណ្ដាអង្គការកុម្មុយនិស្តបានបើកនៅឧបទ្វីប Kowloon ចំណុះហុងកុង (ចិន) ក្រោមអធិបតីភាពរបស់លោកប្រធានហូជីមិញ (Nguyen Ai Quoc) ដោយបានសម្រេចចិត្តឯកភាពបណ្ដាអង្គការកុម្មុយនិស្តនៅវៀតណាមឲ្យក្លាយទៅជាបក្សតែមួយគត់ ដោយដាក់ឈ្មោះថា បក្សកុម្មុយនិស្តវៀតណាម។
ក្រោមចំណងជើងថា និទាឃរដូវលើកទី ៩១ របស់បក្សនិងមហាសន្និបាតប្រកបដោយជោគជ័យ នោះ អត្ថបទសរសេរនៅលើកាសែតអេឡិចត្រនិករបស់វិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖ បក្សកុម្មុយនិស្តវៀតណាមឈានចូលគម្រប់ខួបលើកទី ៩១ ឆ្នាំនៃថ្ងៃបង្កើតក្នុងបរិបទពិសេស៖ ពោលគឺបំពេញភារកិច្ចដ៏សំខាន់ចំពោះបក្ស ចំពោះប្រជាជន នៅពេលដែលបានកំណត់គោលដៅ គោលមាគ៌ាសម្រាប់ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ ព្រមទាំងជ្រើសរើសបានជួរថ្នាក់ដឹកនាំដែលមានឬទ្ធានុភាព ដើម្បីនាំប្រជាជាតិជំនះពុះពារលើរាល់ការលំបាកសាកល្បង បន្តកត់ត្រានៅលើទំព័រប្រវត្តិសាស្រ្តវីរភាពក្នុងសតវត្សរ៍ទី ២១ ។ មហាសន្និបាតលើកទី ១៣ របស់បក្សបានអះអាងជាថ្មីម្តងទៀតថាគោលមាគ៌ាដែលបក្សជ្រើសរើសដើម្បីដឹកនាំប្រជាជាតិវៀតណាមអស់
រយៈពេលជិតមួយសតវត្សរ៍កន្លងទៅ គឺជាគោលមាគ៌ាតែមួយគត់ដ៏ត្រឹមត្រូវ ស្របនឹងភាពជាក់ស្ដែងរបស់វៀតណាម និងនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ។
បទវិចារណកថាក្រោមចំណងជើងថា ជឿជាក់ទៅលើបក្ស ស្រុះចិត្តគំនិតនាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្ពស់ថ្មីមួយ នៅលើកាសែតប្រជាជននៅថ្ងៃទី ៣ ខែកុម្ភបានអះអាងថា៖ ជាមួយនឹងបទពិសោធន៍យ៉ាងជ្រាលជ្រៅ ប្រពៃណីដ៏ត្រចះប្រចង់អស់រយៈពេលជាង ៩០ ឆ្នាំរបស់បក្ស ជាមួយនឹងគោលមាគ៌ាដ៏ត្រឹមត្រូវ ស្រុះចិត្តគំនិតគ្នា ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល បំណងប្រាថ្នាឈានទៅមុខយ៉ាងខ្លាំងក្លា និងឆន្ទៈ ការប្តេជ្ញាចិត្តនយោបាយខ្ពស់នោះ វៀតណាមនឹងបង្កើតអព្ភូតហេតុអភិវឌ្ឍន៍ថ្មីដើម្បីគោលដៅ ប្រជាជនសម្បូរធាធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌ ” បោះជំហានឆ្ពោះទៅសង្គមនិយមយ៉ាងរឹងមាំ ក៏ដូចជាអនុវត្តន៍បំណងប្រាថ្នារបស់លោកប្រធានហូជីមិញដ៏មហិមា និងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូលប្រកបដោយជោគជ័យផងដែរ៕