គោរពវិញ្ញាណក្ខន្ធសកម្មជនសន្តិភាព លោកស្រី Merle Evelyn Ratner

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Phan Anh Son ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានអះអាងថាលោកស្រីគឺជានិមិត្តរូបនៃសាមគ្គីភាពអន្តរជាតិ ប្រកៀកស្មាជាមួយប្រជាជនវៀតណាមក្នុងចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅវៀតណាម។
គោរពវិញ្ញាណក្ខន្ធសកម្មជនសន្តិភាព លោកស្រី Merle Evelyn Ratner - ảnh 1គោរពវិញ្ញាណក្ខន្ធសកម្មជនសន្តិភាព លោកស្រី Merle Evelyn Ratner (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៦ កុម្ភៈ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធលោកស្រី Merle Evelyn Ratner សកម្មជនសន្តិភាព ប្រឆាំងសង្គ្រាម តស៊ូសិទ្ធិមនុស្ស និងភាពជឿនលឿន ហើយជាមហាមិត្តស្មោះត្រង់របស់ប្រជាជនវៀតណាម ដែលទើបទទួលមរណភាពនាថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០២៤។ពិធីរំលឹកវិញ្ញាណក្ខន្ធបានធ្វើឡើងដោយផ្ទាល់នៅទីក្រុងហាណូយ ហើយបានតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតជាមួយសហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា លោកស្រី Merle Ratner កើតនៅឆ្នាំ ១៩៥៦ នៅខ័ណ្ឌ Bronx ទីក្រុងញូវយ៉ក។ តាំងពីអាយុ១៣ឆ្នាំមក លោកស្រីបានចូលរួមក្នុងចលនាដើម្បីសន្តិភាព ដោយសកម្មតវ៉ាប្រឆាំងនឹងសង្គ្រាមនៅវៀតណាម។ លោកស្រីបានរួមជាមួយនឹងជនជាតិអាមេរិកដែលស្រឡាញ់សន្តិភាព លើកពាក្យស្លោកទាមទារឱ្យបញ្ចប់សង្គ្រាម ដោយគោះទ្វារគ្រប់ដំបូលផ្ទះ ដើម្បីឃោសនា និងពន្យល់ដល់ប្រជាជននៃប្រទេសនេះអំពីសិទ្ធិឯករាជ្យរបស់ប្រជាជនវៀតណាម។ លោកស្រីត្រូវបានប៉ូលិសចាប់ខ្លួនជាច្រើនដងពីបទចូលរួមតវ៉ាតស៊ូដើម្បីវៀតណាមសន្តិភាព និងឯកភាពជាតិវៀតណាម។

នៅពេលដែលសង្រ្គាមបានបញ្ចប់ លោកស្រី Merle Ratner បានចូលរួមប្រយុទ្ធប្រឆាំងនឹងបទហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិកលើប្រទេសវៀតណាម ដោយទាមទារឱ្យសហរដ្ឋអាមេរិកគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្នុងកំឡុងឆ្នាំ ១៩៧៦-១៩៧៩ លោកស្រី Merle និងស្វាមីគឺ លោកសាស្ត្រាចារ្យ Ngo Thanh Nhan បានជំរុញការបង្កើត "សមាគមប្រជាអាណិកជនស្នេហាជាតិវៀតណាមនៅអាមេរិក" ដោយអំពាវនាវឱ្យអាជ្ញាធរអាមេរិកប្រក្រតីភាពទំនាក់ទំនង និងដកបទហ៊ុមព័ទ្ធវៀតណាម។ លោកស្រីក៏បានចូលរួមសកម្មភាពជួយឧបត្ថម្ភ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ