|
គំរោងការណ៍កែទម្រង់រដ្ឋបាលនឹងសន្សុំសំចៃឲ្យប្រជាជនបណ្ដាស្ថាប័នចំនួនទឹកប្រាក់ ៥៧០ ពាន់លានដុង (Image: Vietnam+) |
(VOVworld) – ៥៧០ ពាន់លានដុងគឺជាចំនួនទឹកប្រាក់ដែលសន្សំសំចៃបានឲ្យប្រជាជន
បណ្ដាស្ថាប័នផ្សេងៗទៀតក្នុងមួយឆ្នាំពេលដែលប្រព័ន្ធព័ត៌មានទទួលនិងដោះស្រាយ
សំណើរអំពីការកំណត់បែបបទរដ្ឋបាលនៅក្នុងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចូលជាសកម្ម
ភាព។ក្នុងសិក្ខាសាលាយកមតិចំពោះគំរោងការណ៍បង្កើតប្រព័ន្ធព័ត៌មានដែលបាន
ប្រព្រឹត្តទៅ នាថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀត
ណាម លោក Le Hong Son បានឲ្យដឹងថា៖ គំរោងការណ៍នេះឆ្ពោះទៅគោលដៅបង្កើត
ប្រព័ន្ធព័ត៌មានអេឡិចត្រូនិកទទួលសំណើរនិងដោះស្រាយរាល់បញ្ហាទាក់ទិនដល់បែប
បទរដ្ឋបាលនៅរដ្ឋអំណាចគ្រាប់ជាន់ថ្នាក់ឲ្យសមស្របនឹងតម្រូវការរបស់ការងារកែ
ទម្រង់បែបបទរដ្ឋបាល។ គំរោងការណ៍នេះនឹងបង្កលក្ខណៈងាយស្រួលនិងកាត់បន្ថយ
ពេលវេលានិងការចំណាយសំរាប់ការស្វែងយល់ខ្លឹមសារគោលនយោបាយការកំណត់
និងបែបបទរដ្ឋបាល។ គំរោងការណ៍ពោលខាងលើនឹងត្រូវបានអនុវត្ត ក្នុងរយៈពេល
៣ ឆ្នាំ (២០១៤-២០១៦) នៅទីក្រុងធំៗចំនួន ៥ និងក្នុងក្រសួងផ្នែក មួយចំនួន៕